បុរសរូបនេះ នឹងក្លាយជាសេដ្ឋី ក្រោយពីគេចោទប្រកាន់ខុសលើគាត់អស់រយៈពេល៤៣ឆ្នាំ

//s9.kh1.co/81/816b9649822f84ae3cdb28599ef3e4053df90625.jpg
សង្គម

 ២៩-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ចំនួនទឹកប្រាក់ដែលបានមកពីការរៃអង្គាសសរុបប្រមាណ១,៣០៦,៦៥០ដុល្លារអាមេរិក

អាមេរិក៖ បុរសម្នាក់បច្ចុប្បន្នអាយុ៦២ឆ្នាំ និងមកពីរដ្ឋ Missouri នៃសហរដ្ឋអាមេរិក បានរួចផុតពីការជាប់ពន្ធ.នា.គារអស់រយៈពេល៤៣ឆ្នាំ ពីបទ.ឧក្រិដ្ឋដែលគាត់មិនបានប្រព្រឹត្ត ខណៈគាត់នឹងក្លាយជាសេដ្ឋីនាពេលឆាប់ៗខាងមុខនេះ។ ចំពោះយុទ្ធនាការនៃអង្គាសប្រាក់ ត្រូវបានបង្កើតឡើងសម្រាប់គាត់នៅលើវេបសាយមួយ បន្ទាប់ពីការកាត់ក្ដីបង្ហាញថា នឹងមិនផ្ដល់ជំនួយហិរញ្ញាវត្ថុដល់គាត់ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីលោក ខេវិន មានអាយុ១៨ឆ្នាំ គាត់ត្រូវបានគេចោ.ទប្រ.កាន់ថាជាប់ពាក់ព័ន្ធក្នុងករណីឃា.ត.កម្មចំនួនបីដង ដែលជន.រង.គ្រោះមានចំនួនបីនាក់ និងមានស្ត្រីជាជន.រង.គ្រោះម្នាក់បានរួចផុតពីសេចក្ដីស្លា.ប់។ បន្ទាប់មក នាងអាចកំណត់អត្តសញ្ញាណជន.សង្ស័យបានចំនួនពីរនាក់ប៉ុណ្ណោះ ប៉ុន្ដែមិនអាចកំណត់អត្តសញ្ញាណជន.សង្ស័យពីរនាក់ទៀតបានទេ ដែលក្នុងចំណោមទាំងពីរនាក់មានម្នាក់ យកថង់ក្រដាសពណ៌ត្នោតគ្របពីលើក្បាល។ មិនយូរប៉ុន្មាន ខាងប៉ូលិសក៏បានចាប់.ឃា.ត់ខ្លួនលោក ខេវិន ក្រោយពីការចោ.ទប្រ.កាន់ទាំងមិនច្បាស់លាស់ និងសម្រេចដាក់ពន្ធ.នា.គារតែម្ដង។ ក្រោយមក ជនរង.គ្រោះបានបដិសេធសក្ខីកម្មរបស់នាង និងនិយាយថា ជនសង្ស័យមិនមែនលោក ខេវិន ឡើយ ដូច្នេះខាងព្រះរាជអាជ្ញា បានចាប់ផ្ដើមពិនិត្យមើលការផ្ដន្ទា.ទោសរបស់លោក ខេនិន ឡើងវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ។ ជាចុងក្រោយ ចៅក្រមបានសន្និដ្ឋានថា គ្មានភស្តុតាងរូបវន្តដែលជាប់ពាក់ព័ន្ធជាមួយលោក ខេវិន ទេ និងផ្ទុយទៅវិញ ជនរង.គ្រោះក៏បានលុបចោលនូវសេចក្ដីថ្លែងការណ៍របស់នាងជាបន្ដបន្ទាប់ដែរ។

យ៉ាងណាមិញ ចំនួនទឹកប្រាក់ដែលបានមកពីការរៃអង្គាសសរុបប្រមាណ១,៣០៦,៦៥០ដុល្លារអាមេរិក ដែលគោលដៅនៃចំនួនទឹកប្រាក់ត្រឹមតែ១,២០០,០០០ដុល្លារអាមេរិកប៉ុណ្ណោះ ហើយការបរិច្ចាគនៅតែបន្ដកើនឡើងដដែល។ ចំពោះការជាប់ពន្ធ.នា.គារដ៏យូរឆ្នាំ និងខុសរបស់គាត់ បានក្លាយជាអ្នក.ទោ.សឈរនៅលំដាប់ទីប្រាំពីរក្នុងប្រវត្តិសាស្ត្រអាមេរិកផងដែរ៕

ប្រភព: Ladbible

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T