រកឃើញភពដ៏ចម្លែកមួយ មួយឆ្នាំមានរយៈពេលត្រឹមតែ១៦ម៉ោងប៉ុណ្ណោះ

//s9.kh1.co/9f/9f19b1cc78e640128e1196260251cf5035440353.jpg
បច្ចេកវិទ្យា

 ២៨-វិច្ឆិកា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

ក្រុមអ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះឲ្យភពនេះថា TOI-2109b ដែលជាភពក្ដៅបំផុតទី២ ដែលគេធ្លាប់បានរកឃើញ។

បរទេស៖ ក្រុមតារាវិទូបានរកឃើញភពថ្មីមួយនៅក្រៅប្រព័ន្ធព្រះអាទិត្យ ដែលធ្វើដំណើរមួយជុំវិញផ្កាយរបស់វា ក្នុងរយៈពេល១៦ម៉ោង។ ការបន្តស្វែងរកភពក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង ជាលទ្ធផលបានរកឃើញភពចំនួន៤,០០០ដ៏សែនឆ្ងាយ។ ភពដែលទើបរកឃើញថ្មីៗទាំងនេះ ខ្លះគោចរនៅជុំវិញផ្កាយដែលមានចម្ងាយរាប់ពាន់ឆ្នាំពន្លឺពីផែនដី។ ភពខ្លះមានលក្ខណៈដូចភពណិបទូន ព្រហស្បតិ៍ និងខ្លះស្រដៀងនឹងផែនដីដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភពដែលទើបរកឃើញចុងក្រោយមួយ គឺប្រៀបដូចភពព្រហស្បតិ៍ដ៏សែនក្ដៅ មិនដូចអ្វីដែលយើងបានរកឃើញរហូតមកដល់សព្វថ្ងៃនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ តារាវិទូបានរកឃើញភពដូចភពព្រហស្បតិ៍ដ៏ក្ដៅមួយចំនួន។ ភពទាំងនេះស្រដៀងគ្នានឹងភពឧស្ម័នយក្សរបស់យើងដែរ ប៉ុន្តែពួកវាគោចរជុំវិញផ្កាយរបស់វា តិចជាងរយៈពេល១០ថ្ងៃ។ ភពដែលទើបរកឃើញចុងក្រោយបំផុតមួយត្រូវបានគេឲ្យងារថា «ភពព្រហស្បតិ៍មហាសែនក្ដៅ» ពីព្រោះនៅលើផ្ទៃរបស់វាត្រូវបានគេជឿថា មានសីតុណ្ហភាពប្រហែល៣,៣១៥អង្សាសេ។ វាស្ទើរតែក្ដៅស្មើនឹងកូនផ្កាយមួយដែរ។

ក្រុមអ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះឲ្យភពនេះថា TOI-2109b ដែលជាភពក្ដៅបំផុតទី២ ដែលគេធ្លាប់បានរកឃើញ។ អ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍បំផុតគឺថា គន្លងគោចរមួយជុំវិញផ្កាយរបស់វា មានរយៈពេល១៦ម៉ោង ដែលមានន័យថាមួយឆ្នាំរបស់វា មានរយៈពេលតិចជាងមួយថ្ងៃនៅលើផែនដីទៅទៀត។ ភពមួយនេះត្រូវបានសង្កេតឃើញដោយ ផ្កាយរណប TESS របស់អង្គការណាសា ហើយវាមានចម្ងាយប្រហែល៨៥៥ឆ្នាំពន្លឺពីផែនដី៕

រូបតំណាង
រូបតំណាង

ប្រភព: BGR

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T