Ten11 បើកសម្ពោធសាខាថ្មី នៅផ្សារទំនើប K Mall ផ្លូវវេងស្រេង

//s9.kh1.co/d5/d5a6d74d64c441f3eaacdfb6512f5188a70a224d.jpg
តារា & កម្សាន្ដ

 ២៨-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

មិនធម្មតា ហាងសម្លៀកបំពាក់ដ៏ល្បីនៅប្រទេសកម្ពុជា TEN11 បើកសម្ពោធសាខាថ្មី នៅផ្សារទំនើប K Mall តារាល្បី និងInfluencerល្បីមកជាច្រើនរូប។

ភ្នំពេញ៖ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ហាងលក់សម្លៀកបំពាក់បុរស និងនារី «TEN11» ដែលបច្ចុប្បន្នកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យនោះ​ ថ្មីៗនេះហាង TEN11 បានបើកសម្ពោធសាខាថ្មីរបស់ខ្លួនមួយបន្ថែមទៀត​ ដែលជាសាខាទី៨ នៅក្នុងផ្សារទំនើប ខេ ម៉ល (K Mall) ដែលស្ថិតនៅតាមបណ្តោយផ្លូវ វេង ស្រេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការសម្ពោធសាខាថ្មី នៅផ្សារទំនើប K Mall ផ្លូវវេងស្រេង របស់ហាងTen11
ការសម្ពោធសាខាថ្មី នៅផ្សារទំនើប K Mall ផ្លូវវេងស្រេង របស់ហាងTen11

ពិតណាស់ ស្របពេលដែលហាងសម្លៀកបំពាក់ល្បីមួយនេះ បើកសម្ពោធសាខាថ្មីទី៨ នៅក្នុងផ្សារទំនើប ខេ ម៉ល (K Mall) ហាងលក់សម្លៀកបំពាក់ដ៏ល្បីមួយនេះ បានប្រារព្ធពិធីយ៉ាងអធិកអធម ព្រមទាំងបានអញ្ជើញកំពូលតារាចម្រៀងប្រុសល្បីល្បាញពូកែរ៉េបគឺលោក វណ្ណដា និងDJ Maily ទៅសម្ដែងក្នុងថ្ងៃសម្ពោធសាខាថ្មីរបស់ខ្លួន។ មិនតែប៉ុណ្ណោះ គេឃើញមានវត្តមាន Influencer ល្បីៗជាច្រើនរូបបានបង្ហាញវត្តមានក្នុងកម្មវិធីសម្ពោធហាង TEN11 ដែលជាសាខាថ្មីនេះផងដែរ។ 

  លោក វណ្ណដា 
  លោក វណ្ណដា 
DJ Maily
DJ Maily

ជាក់ស្ដែង អមជាមួយនឹងការច្រៀងរាំបង្កើតភាពរីករាយយ៉ាងសប្បាយពីលោក វណ្ណដា ដែលជាទូតសុច្ឆនៈរបស់ TEN11ផ្ទាល់នោះ គេក៏ឃើញមានវគ្គដើរបង្ហាញម៉ូតពីសម្លៀកបំពាក់ម៉ូតថ្មីៗស្អាតប្លែក ដែលបានមកពីហាង TEN11។ លើសពីនេះទៅទៀត ហាងសម្លៀកបំពាក់មួយនេះ មានឈុតសម្លៀកបំពាក់គ្រប់ម៉ូត សុទ្ធសឹងតែជាម៉ូតដ៏ពេញនិយមសាកសមសម្រាប់យុវវ័យស្លៀកនាពេលបច្ចុប្បន្ន។ 

  លោក វណ្ណដា
  លោក វណ្ណដា
ទិដ្ខភាពដើរបង្ហាញម៉ូតសម្លៀកបំពាក់ពីហាង TEN11
ទិដ្ខភាពដើរបង្ហាញម៉ូតសម្លៀកបំពាក់ពីហាង TEN11
ទិដ្ខភាពដើរបង្ហាញម៉ូតសម្លៀកបំពាក់ពីហាង TEN11
ទិដ្ខភាពដើរបង្ហាញម៉ូតសម្លៀកបំពាក់ពីហាង TEN11

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នហាងសម្លៀកបំពាក់ TEN11 បានពង្រីកសាខារបស់ខ្លួនរហូតដល់ទៅ៨សាខាឯណោះ ហើយសាខានីមួយៗ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង និងលក់ដាច់ជាបន្តបន្ទាប់ ខណៈទទួលបានភ្ញៀវច្រើនចូលមកទិញសម្លៀកយ៉ាងដូច្នេះ។ ជាការពិត ពីហាង TEN11 តែងតែនាំយកមកនូវម៉ូតខោអាវថ្មីៗ ដើម្បីតម្រូវទៅតាមការទៅកាន់អតិថិជនរបស់ខ្លួន មិនឲ្យភ្ញៀវខកបំណងឡើយ៕

ទិដ្ខភាពដើរបង្ហាញម៉ូតសម្លៀកបំពាក់ពីហាង TEN11
ទិដ្ខភាពដើរបង្ហាញម៉ូតសម្លៀកបំពាក់ពីហាង TEN11
ទិដ្ខភាពភ្ញៀវចូលរួមកម្មវិធីបើកសម្ពោធសាខាថ្មី ហាង TEN11 នៅផ្សារទំនើប K Mall
ទិដ្ខភាពភ្ញៀវចូលរួមកម្មវិធីបើកសម្ពោធសាខាថ្មី ហាង TEN11 នៅផ្សារទំនើប K Mall
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T