បែកធ្លាយរូបភាព បង្ហាញពីបន្ទះការពារនៅលើ Galaxy S22 ចំនួនបីម៉ូឌែល ដាក់ប្រៀបធៀបជិតគ្នា

//s9.kh1.co/fc/fcc9bd3e9bea75986c773f1dc13f8011454aa919.jpg
បច្ចេកវិទ្យា

 ២៨-វិច្ឆិកា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

រូបភាពលេចធ្លាយថ្មីៗមួយចំនួនគឺជាការបញ្ជាក់បន្ថែម អំពីរូបរាងរបស់ទូរសព្ទ។

បរទេស៖ ខណៈពេលដែលឆ្នាំ2021កាន់តែជិតដាច់ទៅហើយ គេកំពុងរង់ចាំមើលអ្វី ដែលនឹងត្រៀមចេញនៅឆ្នាំក្រោយ។ ក្រុមហ៊ុន Samsung ទំនងជានឹងចាប់ផ្ដើមឆ្នាំថ្មី ជាមួយនឹងការចេញលក់ទូរសព្ទ Galaxy S21 FE នៅក្នុងខែមករា ហើយបន្ទាប់ពីនោះនៅក្នុងខែកុម្ភៈ ឆ្នាំ2022 វាត្រូវបានគេរំពឹងថា នឹងប្រកាសសេរ៊ី Galaxy S22។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពលេចធ្លាយថ្មីៗមួយចំនួនគឺជាការបញ្ជាក់បន្ថែម អំពីរូបរាងរបស់ទូរសព្ទ។ អ្នកផ្ដល់ព័ត៌មានបែកធ្លាយ Teme បានចែករំលែកពីអ្វី ដែលបង្ហាញពីបន្ទះការពារឡេនកាមេរ៉ា សម្រាប់ទូរសព្ទទាំងបី។ រូបភាពនេះគឺស្របទៅនឹងពាក្យចចាមអារ៉ាម ដែលនិយាយថាម៉ូឌែលស្ដង់ដារនិង Plus នឹងមកជាមួយប្រព័ន្ធកាមេរ៉ាចំនួនបីបែបបញ្ឈរ ហើយម៉ូឌែល Ultra នឹងមានកាមេរ៉ាចំនួនបួន និងប្រព័ន្ធ laser-focusing ចំនួនមួយ។

អ្នកផ្ដល់ព័ត៌មានបែកធ្លាយ Ice Universe បានបង្ហាញពីរូបភាពនៃបន្ទះបិទការពារអេក្រង់ ហើយវាពិតជាត្រូវគ្នាជាមួយនឹងរបាយការណ៍កាលពីមុន ដែលថា Galaxy S22 Ultra នឹងមានការរចនាដូចគ្នានឹង Galaxy Note ហើយពីរម៉ូឌែលផ្សេងទៀតមានរាងកោងនៅផ្នែកជ្រុងអេក្រង់។

ការបែកធ្លាយរូបភាព render ពីមុននៃ Galaxy S22 និង S22 Plus បានបង្ហាញឲ្យឃើញថា ស្មាតហ្វូននឹងរក្សាការរចនាខាងក្រោយដូចម៉ូឌែលមុន។ ប្រព័ន្ធកាមេរ៉ារបស់វានឹងធ្វើឲ្យប្រសើរឡើង នូវសេនស័រ 50MP ថ្មី​ និង telephoto ទំហំ 10MP ជាមួយ 3x optical zoom។ បើតាមការលេចធ្លាយពីមុនៗ Galaxy S22 Ultra នឹងមានអេក្រង់ទំហំ6.8អ៊ីញ ម៉ូឌែល Plus នឹងមានទំហំ6.55អ៊ីញ ហើយម៉ូឌែលស្ដង់ដារនឹងមានអេក្រង់6.06អ៊ីញ។ ខុសពីជំនាន់មុនរបស់វា S22 Ultra ជាក់ស្ដែងនឹងផ្ដល់នូវរន្ធពិសេស សម្រាប់ប៊ិក S Pen stylus។ នេះអាចជួយ Samsung ក្នុងការរក្សាបាននូវអតិថិជន ដែលជាហ្វេន Galaxy Note៕​

https://s9.kh1.co/__image/w=650,h=434,q=100/64/64c5ef0e40d4d4363b31b9d3c39c87f58af31928.png
https://s9.kh1.co/__image/w=650,h=366,q=100/1a/1abf2e7d51670c807a9925790bdc170ce9426570.png
https://s9.kh1.co/__image/w=650,h=434,q=100/73/73ce98f4259636fc81ddc328d4004dcbcbcdce49.png

ប្រភព: Phone Arena

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T