ប្ដូរបរិយាកាស! នៅហុងកុង មានរថយន្ដដឹកអ្នកដំណើរ ឲ្យជិះបិទភ្នែកគេងតាមផ្លូវរយៈពេល៥ម៉ោង

//s9.kh1.co/45/455f2c17ebf447fd13573d5f402594f9358ef429.jpg
សង្គម

 ២៦-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

តម្លៃសំបុត្រចាប់ពី១៣ដុល្លារអាមេរិក ដល់៥១ដុល្លារអាមេរិកឯណោះក្នុងម្នាក់

ហុងកុង៖ ក្រុមហ៊ុនរថយន្ដក្រុងដឹកអ្នកដំណើរមួយនៅហុងកុង បានបង្កើតនូវសេវាកម្មថ្មីដោយអនុញ្ញាតឲ្យអ្នកដំណើរគ្រប់រូប ដែលចង់ផ្លាស់ប្ដូរបរិយាកាស មកគេងក្នុងរថយន្ដរយៈពេល៥ម៉ោង ខណៈរថយន្ដវិលកង់លើផ្លូវជុំវិញទីក្រុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ការធ្វើដំណើរមានរយៈចម្ងាយប្រមាណ៧៦គីឡូម៉ែត្រប៉ុណ្ណោះ ដោយតៃកុងបើករថយន្ដយ៉ាងសន្សឹមៗ និងចាប់ផ្ដើមចេញដំណើរពីឆ្នេរសមុទ្រ Tsuen Wan ឆ្ពោះទៅកាន់ព្រលានយន្ដហោះរបស់ទីក្រុង។ ហើយរាល់ការចេញដំណើរម្ដងៗ រថយន្ដអាចផ្ទុកចំនួនអ្នកដំណើរដល់ទៅ៧០នាក់ ដោយរថយន្ដមានចំនួនពីរជាន់ និងបែងចែកចេញជាតំបន់ពិសេស ដែលរួមមានកន្លែងសម្រាប់គេងដាក់ជើង និងអង្គុយគេងធម្មតាជាដើម រួមទាំងទទួលបាននូវម៉ាស់បាំងភ្នែក​ និងប្រដាប់ញុកត្រចៀកការពារសំឡេងផ្សេងៗផងដែរ។

យ៉ាងណាមិញ ចំពោះតម្លៃសំបុត្រសម្រាប់ការធ្វើដំណើរគេងតាមផ្លូវ មានតម្លៃចាប់ពី១៣ដុល្លារអាមេរិក ដល់៥១ដុល្លារអាមេរិកឯណោះក្នុងម្នាក់ ទៅតាមការរើសកន្លែងគេងរបស់អ្នកដំណើរ៕

ប្រភព: SCMPworldrepublicnews

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T