ឡើងសាហាវ! យុវជន​ម្នាក់ ជិះ​ម៉ូតូ​ល្មើសច្បាប់​ហើយ ​ដល់ថ្នាក់… (មានវីដេអូ)

//s9.kh1.co/54/5441a525647ef621410abb12bc82fa64956823e8.jpg
សង្គម

 ២៥-វិច្ឆិកា-២០២១ ៩ល្ងាច · ២ ឆ្នាំមុន

ឡើងសាហាវ! យុវជន​ម្នាក់ ជិះ​ម៉ូតូ​គេច​គោលដៅ​អនុវត្ត​ច្បាប់​ហើយ ​រក​វាយ​និងគំរាម​ដក​ស័ក្តិ សមត្ថកិច្ច​ទៀត

រាជធានីភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិស ពេលដែលប៉ូលិសចរាចរណ៍កំពុងតែឃាត់អនុវត្តច្បាប់ បែរជាស្រែកឡូឡារករឿងចង់វាយប៉ូលិស និងគំរាមដកសក្តិចោលថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៍មាន បានឱ្យដឹងថា ខណ:ពេលដែលប៉ូលិស កំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ ស្រាប់តែពេលនោះ មានបុរសខាងលើ ជិះម៉ូតូម៉ាកស្មាសរីវ៉ូពណ៌ខ្មៅមួយគ្រឿង  ពាក់ស្លាកលេខ ភ្នំពេញ1-BG 5792 ធ្វើដំណើរទិសដៅពីកើតទៅលិចបម្រុងនិងបត់ឆ្វេង ពេលឃើញកម្លាំងសមត្ថកិច្ចស្រាប់តែបុរសជើងខ្លាំងខាងលើបានបត់ត្រលប់ក្រោយនិងជិះ បញ្រ្ចាសទិសបណ្តាលឲ្យដួលម៉ូតូតែមិនបណ្តាលឲ្យរងរបួសនោះទេ។

ពេលនោះកម្លាំងសមត្ថកិច្ចបានដើរទៅសួរនាំស្រាប់តែបុរសរូបនេះស្ទុះដេញដាល់សមត្ថកិច្ច និងគំរាមដកស័ក្កិចោលទៀតផង។

បច្ចុប្បន្ន បុរសជើងខ្លាំងខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T