ពន្ធថ្នាំជក់នៅកម្ពុជា នឹងឡើងថ្លៃជាងមុន ដើម្បីកាត់បន្ថយចំនួនអ្នកប្រើប្រាស់ - Khmerload

ពន្ធថ្នាំជក់នៅកម្ពុជា នឹងឡើងថ្លៃជាងមុន ដើម្បីកាត់បន្ថយចំនួនអ្នកប្រើប្រាស់

https://s9.kh1.co/fa/fa080c3b69bddc686241834bfd42d1ceeca65717.jpg
សង្គម
 25-Nov-2021 3pm · 10 days ago

មន្រ្តីជំនាញ បានបញ្ជាក់ឲ្យដឹងថា ការដំឡើងពន្ធថ្នាំជក់ ជាវិធានការឈ្នះឈ្នះ កាត់បន្ថយអ្នកឆ្លងជំងឺកូវីដ១៩ និងផលប៉ះពាល់សេដ្ឋកិច្ចជាតិ។

ភ្នំពេញ៖ នៅក្នុងពេលថ្មីៗនេះ មន្រ្តីជំនាញ បានបញ្ជាក់ឲ្យដឹងថា ការដំឡើងពន្ធថ្នាំជក់ ជាវិធានការឈ្នះឈ្នះ កាត់បន្ថយអ្នកឆ្លងជំងឺកូវីដ១៩ និងផលប៉ះពាល់សេដ្ឋកិច្ចជាតិ។

ដោយឡែកក្នុងកម្មវិធីប្រកួតនិយាយសាធារណៈវគ្គ​ផ្ដាច់ព្រ័ត្រ​ ក្រោមប្រធានបទ«វិធានការពន្ធថ្នាំជក់ និងជំងឺកូវីដ១៩» ស្ថិតនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ នាថ្ងៃទី២៥ខែវិច្ឆិកានេះ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា បានឱ្យដឹងថា ការ​ដំឡើងពន្ធថ្នាំជក់ ជាវិធានការឈ្នះឈ្នះ ​ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ​និងសេដ្ឋកិច្ចជាតិ ពោលគឺមិនត្រឹមតែជួយកាត់បន្ថយជំងឺកូវីដ១៩ ប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនចំណូលពន្ធរដ្ឋ និងជួយដល់ការអភិវឌ្ឍប្រទេសថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ លោកបន្តថា ហេតុផលដែលត្រូវដំឡើងពន្ធគឺដោយសារ អត្រាពន្ធថ្នាំជក់​នៅ​កម្ពុជា​មានកម្រិតទាបខ្លាំងណាស់ ​ត្រឹមតែ២៨% ប៉ុណ្ណោះ បើធៀបទៅនឹងប្រទេសអាស៊ាន​មួយចំនួន​ដែល​មាន​អត្រាពន្ធលើផលិតផលថ្នាំជក់ ​លើសពី៥០% ធៀបនៃតម្លៃបារីលក់រាយ។

សម្រាប់បេក្ខជនជ័យលាភីលេខ១ សយ ស្រីនិច្ច ដែលបានចូលក្នុងកម្មវិធីខាងលើ ​បានឱ្យដឹងដែរថា មូលហេតុដែលចូលរួមកម្មវិធីនេះ ​គឺដើម្បីអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ ​និងជាពិសេសយុវវ័យ ឱ្យយល់​ដឹងបន្ថែមទៀតពីផលប៉ះពាល់ដោយសារថ្នាំជក់។

យ៉ាងណាមិញ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយរបស់ការអង្គការសហប្រជាជាតិ ​ស្ដីពីការវិនិយោគលើការត្រួត​ពិនិត្យ​ផលិតផលថ្នាំជក់ឆ្នាំ២០១៩​ បានបង្ហាញថា ​កម្ពុជា​នឹង​ទទួល​ចំណូល​ពន្ធបន្ថែម ២៣៥ លានដុល្លារ សហរដ្ឋអាមេរិច ​ក្នុងរយៈពេល៥ឆ្នាំខាងមុខ​ និង​ជាង​៩រយលានដុល្លារ​សហរដ្ឋ​អាម៉េរិច ក្នុងរយៈពេល១៥ឆ្នាំខាងមុខ​ ប្រសិនបើប្រទេសកម្ពុជា ដំឡើងពន្ធលើផលិតផលថ្នាំជក់​រហូតដល់ ៧៥%នៃតំលៃបារីលក់រាយ។ យ៉ាងណាក៏ដោយ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា​កំពុង​រៀបចំវិធាន​ការ​ជា​បន្ត​បន្ទាប់ ទាក់ទង​នឹងថ្នាំជក់នេះ៕

ប្រភព៖ BTV

សូមចូលទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=434,q=100/cc/cc81b06f67b751f44a78a48b75e74ab3fe4bd114.jpg
  លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា  
Ly Rothpanha
P.H

អត្ថបទទាក់ទង