គេរិះគន់ឡើងស្ពឹកមុខ តារាកូរ៉េប៉ុន្មានដួងនេះ មានជំងឺតួឯកខ្លាំងពេក

//s9.kh1.co/8d/8d8f4888d0f3ca72dd22e145e5194296456d5e6e.jpeg
តារា & កម្សាន្ដ

 ២៥-វិច្ឆិកា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

តារាមួយចំនួន ដែលមានចរិត ដ៏សែនយ៉ាប់របស់ពួកគេ ត្រូវបានមហាជន រិះគន់យ៉ាងចាស់ដៃ ព្រោះតែមានជំងតារា។

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ​ នៅគេហទំព័រមួយ បានជីកកកាយ​ទៅនឹងតារាមួយចំនួន ដែលមានចរិត ដ៏សែនយ៉ាប់របស់ពួកគេ ត្រូវបានមហាជន រិះគន់យ៉ាងចាស់ដៃ ក្រោយពីពួកគេធ្វើសកម្មភាពដែលមិនសមជាអាយដល គប្បីមិនយកគម្រូតាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងតារាទាំងនោះ ត្រូវបាន អ្នកទស្សនានាំគ្នារិះគន់យ៉ាងចាស់ដៃ និងវាយតម្លៃថាជាតារា មានចរិត «តួឯក» ​ក្រអឺតក្រទមទៅកាន់មនុស្សជុំវិញខ្លួន ដោយតារាទាំងនោះសុទ្ធសឹងតែមានឈ្មោះបោះសម្លេង ក្នុងវិស័យកម្សាន្តចម្រៀង K-pop។

ចង់ដឹងទេថាតារាទាំងនោះ មាននរណាខ្លះ សូមទស្សនារូបភាពខាងក្រោម៖

ប្រភព៖ https://zingnews.vn/

១. Somi

ថ្មីៗនេះ នៅក្នុងបទសម្ភាសន៍ក្នុងកម្មវិធី reality show MMTG តារាចម្រៀងស្រី Jeon Somi បានបង្ហើបថា មានពេលមួយ ដែលនាងមានជំងឺតារា។ Somi បានសារភាពថាបន្ទាប់ពីការបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុម IOI នាងបានសន្មត់ថាមនុស្សគ្រប់គ្នានៅជុំវិញនាងគួរតែយកចិត្តទុកដាក់ចំពោះនាង។ តារា​ចម្រៀង​វ័យ ២០ ឆ្នាំ​រូប​នេះ​បាន​ចែក​រំលែក​ថា៖ 

ខ្ញុំ​គិត​ថា វា​ជា​រឿង​ធម្ម​ជាតិ​សម្រាប់​អ្នក​ដទៃ​ក្នុង​ការ​មើល​ថែ​ខ្ញុំ។

Somi 

គ្រាន់តែភាពធ្ងន់ធ្ងរនៃអាកប្បកិរិយារបស់នាងបានកើតឡើង នៅពេលនោះ ដែលព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ចាប់ផ្តើមផ្សព្វផ្សាយថានាងមិនឱនក្បាលចំពោះមនុស្សចាស់ជាងខ្លួន ដែលត្រូវបានចាត់ទុកថាមិនគោរពយ៉ាងខ្លាំងនៅក្នុងវប្បធម៌កូរ៉េ។ ដោយមិនគិតពីភាពត្រឹមត្រូវ ពាក្យចចាមអារ៉ាមនេះបានធ្វើឱ្យនាងគិតអំពីសកម្មភាពរបស់នាងសារជាថ្មី ជាហេតុជួយនាងឱ្យរួចផុតពីជំងឺតារា។

Somi
Somi

២. Lee Hyo Ri

យោងតាម Donga Ilbo ក្នុងអំឡុងពេលផ្សព្វផ្សាយបទចម្រៀង «Ten Minutes» ក្នុងឆ្នាំ ២០០៣ តារាចម្រៀងស្រី Lee Hyo Ri បានយឺត ៣០ នាទីក្នុងសន្និសីទសារព័ត៌មាន។

នៅក្នុងកម្មវិធីជជែកកម្សាន្ត «Healing Camp, Aren't You Happy»តារាចម្រៀងរូបនេះបានសារភាពថា នាងមិនបាននិយាយពាក្យជំរាបសួរ ឬសុំទោសបុគ្គលិកនោះទេ ដែលធ្វើឱ្យអ្នកសារព័ត៌មានប្រហែល ៣០-៤០ នាក់បិទកាមេរ៉ាដើម្បីតវ៉ាចំពោះរឿងនេះ។ .

តារា​ចម្រៀង​រូប​នេះ​បាន​លាត​ត្រដាង​នៅ​ពេល​នោះ​នាង​បាន​ត្រឹម​តែ​បន្ទោស​អ្នក​ដទៃ​ក្នុង​ចិត្ត​ប៉ុណ្ណោះ។ ដោយនាងគិតថានាងជា Lee Hyori ហេតុអ្វីនាងគួរសុំទោស? នាងរៀបរាប់ពីគំនិតរបស់នាង។ មើលទៅ Hyo Ri ទទួលស្គាល់យ៉ាងពេញទំហឹងថា នាងទទួលរងពីជំងឺតារានាពេលកន្លងមក ហើយនាងបានរៀនច្រើនពីកំហុសរបស់នាង។

Lee Hyo Ri
Lee Hyo Ri

៣. DinDin

តារារ៉េប DinDin បានបង្ហើបថាលោកមានជម្ងឺតារា បន្ទាប់ពីបានបង្ហាញខ្លួនក្នុងកម្មវិធីប្រកួតប្រជែងរ៉េបដ៏ពេញនិយមរបស់កូរ៉េ «Show Me The Money»។ នៅក្នុងកម្មវិធី Radio Show របស់ Park Myung Soo តារារ៉េបប្រុសរូបនេះបាននិយាយថា ប្រជាប្រិយភាពរបស់គាត់បានធ្វើឱ្យគាត់ «ភ្លេចពីរបៀបឱនមុខ លុះត្រាតែលាងមុខ» ទោះបីជាការឱនក្បាលចំពោះមនុស្សចាស់ត្រូវបានគេចាត់ទុកថាជាសីលធម៌ជាមូលដ្ឋាននៅក្នុងប្រទេសកូរ៉េក៏ដោយ។

DinDin បានបន្ថែមទៀតថា លោកធ្លាប់មានការយល់ខុសថា តារាល្បីៗមិនដែលលើកទូរស័ព្ទ ដូច្នេះហើយ តារារ៉េបប្រុសរូបនេះ ថែមទាំងមិនព្រមទទួលទូរស័ព្ទពីឪពុកម្តាយទៀតផង។ ក្រោយមក DinDin បានប្រឈមមុខនឹងការរិះគន់ពីបងប្រុសរបស់លោកហើយនេះបានជួយគាត់ឱ្យដឹងពីកំហុសរបស់លោក។

DinDin
DinDin

៤. Irene (Red Velvet)

នៅចុងឆ្នាំ ២០២០ អ្នកនិពន្ធម៉ូដ និងជាអ្នករចនាម៉ូដជើងចាស់ Kang Kook Hwa បានបង្ហាញនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាងថា តារាស្រីម្នាក់ «ជាន់ឈ្លីកិត្តិយស និងមើលងាយ» នាងអំឡុងពេលថតរូប។ ដែលធ្វើឱ្យ Kang ស្រក់ទឹកភ្នែកបន្ទាប់ពីស៊ូទ្រាំនឹងពាក្យសម្ដីដ៏ឃោរឃៅ នេះបើយោងតាមសារព័ត៌មាន Korea Times ។

ទោះបីជាតារារូបនេះមិនត្រូវបានគេបញ្ចេញឈ្មោះឱ្យច្បាស់លាស់ក៏ដោយ ក៏រូបនាងបានឲ្យតម្រុយពាក្យ «psycho» និង «monster» ដែលជាចំណងជើងបទចម្រៀងរបស់ក្រុមចម្រៀងនារី Red Velvet និងក្រុមរង Irene & Seulgi នៅក្នុងការបង្ហោះនេះបានធ្វើឱ្យអ្នកគាំទ្រមានការសង្ស័យ ដែលត្រូវបានលើកឡើងគឺ Irene របស់ក្រុម Red Velvet ។

ក្រោយមក Irene ត្រូវបង្ខំចិត្តចេញលិខិតសុំទោសជាសាធារណៈ។ ក្រុមហ៊ុនគ្រប់គ្រងរបស់តារាចម្រៀងស្រីរូបនេះបានប្រកាសថា Irene បានជួប Kang Kook Hwa ដើម្បីសុំទោសនាង។

ជាចុងក្រោយ និពន្ធនាយកបានជម្រុញឱ្យទស្សនិកជនបញ្ឈប់ការស្មានទុកជាមុន ដោយអះអាងថា បញ្ហានេះត្រូវបានដោះស្រាយ បន្ទាប់ពីភាគីទាំងពីរបានផ្លាស់ប្តូរការសុំទោស នេះបើយោងតាមសារព័ត៌មាន News 1 Korea ។ មុនពេលមានការរិះគន់ពីសំណាក់ទស្សនិកជន Irene ត្រូវបានបង្ខំឱ្យផ្អាកសកម្មភាពមួយរយៈ។ នាង​បាន​ចាប់​ផ្តើម​បង្ហាញ​ខ្លួន​ជា​សាធារណៈ​នៅ​ពេល​ដែល Red Velvet ផ្សព្វផ្សាយ​បទ​ចម្រៀង «Queendom» ក្នុង​ខែ​សីហា។

Irene (Red Velvet)
Irene (Red Velvet)

៥. Kang Sung Hoon (Sechs Kies)

ក្នុងឆ្នាំ ២០១៩ សារព័ត៌មាន Korea Times បានរាយការណ៍ថា តារាចម្រៀងប្រុស Kang Sung Hoon ទទួលបានការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីវីដេអូដែលថតនូវអាកប្បកិរិយាដ៏ចម្រូងចម្រាសរបស់លោកត្រូវបានបង្ហោះនៅលើបណ្តាញសង្គម។

ក្នុងវីដេអូនោះ តារាចម្រៀងប្រុសរូបនេះ បានជេរប្រមាថរូបរាងរបស់តារា K-pop ជាច្រើន ពេលនិយាយទៅកាន់អ្នកគាំទ្រ ដោយអះអាងថា idol ជំនាន់មានរូបរាង អាក្រក់។

សាធារណជន​បាន​សម្តែង​ការ​ខឹងសម្បារ​ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​លោក ដោយ​បាន​អះអាង​ថា លោក Sung Hoon «មាន​ចិត្ត​ក្រអឺតក្រទម និង​មើលងាយ​អ្នក​ដទៃ»។ ភាពចម្រូងចម្រាសជាបន្តបន្ទាប់ទាក់ទងនឹងអាកប្បកិរិយាបានធ្វើឱ្យតារាចម្រៀងប្រុសចាកចេញពីក្រុមនៅឆ្នាំ 2019 ។

Kang Sung Hoon (Sechs Kies)
Kang Sung Hoon (Sechs Kies)
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T