ធ្លាប់តែញ៉ាំគីមឈី ឥឡូវកូរ៉េខាងត្បូង មានផលិតភេសជ្ជៈគីមឈីទៀត (មានវីដេអូ)

//s9.kh1.co/8f/8fdba3e8956516a12e3f73843b5660a0ba598a2d.jpg
សង្គម

 ២៥-វិច្ឆិកា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

មិនមានរសជាតិហិល និងរសជាតិយ៉ាងស្រាលស្រទន់

កូរ៉េខាងត្បូង៖ គីមឈី គឺជាអាហារមួយដ៏ពេញនិយមជាខ្លាំងប្រចាំប្រទេសកូរ៉េ និងល្បីល្បាញទៅដល់ជុំវិញពិភពលោក ដោយសារតែវាមានរសជាតិឈ្ងុយឆ្ងាញ់។ ហើយកាលពីប៉ុន្មានថ្ងៃមុននេះ ខាងក្រុមហ៊ុន SHm បានដាក់ដំណើរលក់នូវភេសជ្ជះគីមឈី ដែលជាភេសជ្ជះមួយដ៏ប្លែក និងទទួលបានការគាំទ្រផងដែរ ពីសំណាក់ប្រជាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង គំនិតនៃការបំផុសឡើងគឺបានមកពីអ្នកស្រី Park Yun-Khyung ដែលមានតួនាទីជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហើយគាត់បានមានប្រសាសន៍ថា រូបគាត់ពិតជាចូលចិត្តអាហារកូរ៉េជាខ្លាំង និងតែងតែនឹករសជាតិ រាល់ពេលធ្វើដំណើរចេញទៅក្រៅប្រទេសម្ដងៗ។ ដូច្នេះគាត់បានចាប់ផ្ដើមរិះរកវិធីផ្សេង សម្រាប់ឲ្យគាត់បានទទួលទានគីមឈីឲ្យកាន់តែងាយស្រួល។

តួយ៉ាង មនុស្សទូទៅ នឹងអាចគិតថាគីមឈីសុទ្ធតែមានពណ៌ក្រហម ប្រសិនបើពួកគេឮថាភេសជ្ជៈគីមឈី។ ប៉ុន្ដែផ្ទុយទៅវិញ ខាងក្រុមហ៊ុនបានប្រើប្រាស់គីមឈីពណ៌សបែបបុរាណ ដែលវាមិនមានរសជាតិហិល និងរសជាតិយ៉ាងស្រាលស្រទន់។ ហើយគ្រឿងផ្សំសម្រាប់ផលិតភេសជ្ជៈ សុទ្ធសឹងតែជាបន្លែស្ពៃក្ដោបត្រាំអំបិល និងលាយជាមួយបន្លែផ្សេងៗទៀត។ បន្ទាប់ពីស្ពៃក្ដោបចូលជាតិល្អហើយ គេនឹងយកវាទៅកិន និងចម្រាញ់បានជាភេសជ្ជៈតែម្ដង។

យ៉ាងណាមិញ ប្រជាជនមួយចំនួន បានភ្លក្សនូវរសជាតិ និងបានលើកឡើងថា វាពិតជាប្លែក ដោយរសជាតិដែលទទួលបានហាក់ដូចជាការធ្វើទទួលទានក្នុងផ្ទះអីចឹង ហើយវាថែមទាំងស័ក្តសមចំពោះសាច់អាំងផងដែរ៕

ប្រភព: South China Morning Post

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T