រឿងដែលប្តីប្រពន្ធមិនគួរធ្វេសប្រហែស ក្នុងការរក្សាទំនាក់ទំនង

//s9.kh1.co/e7/e789a5a1b1ac0bc6a9f472a20831b5f46605cd67.jpg
នារី

 ២៥-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

រឿងទាំងនេះ ដែលប្តីប្រពន្ធគ្រប់រូបមិនគួរមានការធ្វេសប្រហែស ក្នុងការរក្សាទំនាក់ទំនងឡើយ ព្រោះថាវាងាយនឹងធ្វើឱ្យទំនាក់ទំនងមានបញ្ហា។

ស្នេហា៖ ទំនាក់ទំនងរវាងប្តីប្រពន្ធ គឺមិនអាចចេះតែធ្វេសប្រហែស ហើយមិនយកចិត្តទុកដាក់បានឡើយ ព្រោះវាងាយនឹងធ្វើឱ្យទំនាក់ទនង រវាងប្តីប្រពន្ធប្រឈមនឹងការបែកបាក់គ្នាខ្លាំងណាស់ ជាពិសេសចំពោះប្តីប្រពន្ធដែលទើបតែនឹងរៀបការហើយថ្មីថ្មោង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ រឿងសំខាន់ៗមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដែលប្តីប្រពន្ធមិនគួរមានការធ្វេសប្រហែស នៅក្នុងការរក្សាទំនាក់ទំនងឡើយ ដោយសារតែការធ្វេសប្រហែសនូវរឿងទាំងអស់នោះហើយ ទើបធ្វើឱ្យប្តីប្រពន្ធពិបាកក្នុងការចុះសម្រុងគ្នា ហើយអាចឈានទៅដល់ការបែកបាក់គ្នាទៀតផង។

រឿងដែលប្តីប្រពន្ធថ្មីថ្មោងមិនគួរធ្វសប្រហែស ក្នុងការរក្សាទំនាក់ទំនង៖

១. បន្ថែមភាពផ្អែមល្ហែមឱ្យគ្នា

រូបតំណាង
រូបតំណាង

ជីវិតជាប្តីប្រពន្ធ មិនថាទើបតែរៀបការហើយថ្មីថ្មោង ឬរៀបការយូរហើយទេ ប្រសិនបើរស់នៅជាមួយគ្នា ដោយមិនចេះបន្ថែមភាពផ្អែមល្ហែមឱ្យគ្នា ដើម្បីរក្សាទំនាក់ទំនងឱ្យបានល្អទេនោះ ច្បាស់ណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងរវាងប្តីប្រពន្ធ នឹងកាន់តែមានភាពសោះកក្រោះដាក់គ្នាជាក់ជាមិនខាន ហេតុនេះហើយ គួរតែកុំមានការធ្វេសប្រហែស ក្នុងការបន្ថែមភាពផ្អែមល្ហែមឱ្យគ្នាឱ្យសោះ។

២. កោតសរសើរគ្នាទៅវិញទៅមក

រូបតំណាង
រូបតំណាង

វាមិនមែនជារឿងដែលពិបាកនោះទេ ​ បើគ្រាន់តែហាមាត់សរសើរគ្នាទៅវិញទៅមកនោះ​ ព្រោះការសរសើរគ្នាទៅវិញទៅមក វាក៏បានជួយធ្វើឱ្យមនុស្សពីរនាក់ដែលជាប្តីប្រពន្ធនឹងគ្នា ទទួលបានអារម្មណ៍ល្អពេលបាននៅក្បែរគ្នា ដូច្នេះហើយ ប្តីប្រពន្ធគ្រប់រូប គួរតែកុំធ្វេសប្រហែសក្នុងការឱ្យតម្លៃគ្នា ក៏ដូចជាផ្តល់នូវអារម្មណ៍ល្អៗឱ្យគ្នា។

៣. ដឹងពីរបៀបសម្របសម្រួលគ្នាពេលមានជម្លោះ

រូបតំណាង
រូបតំណាង

វាជារឿងដែលចាំបាច់បំផុត សម្រាប់មនុស្សពីរនាក់ដែលជាប្តីប្រពន្ធនឹងគ្នា ព្រោះជីវិតជាប្តីប្រពន្ធគឺជៀសមិនផុតឡើយពីការជួបនូវបញ្ហា ឬការកើតមានជម្លោះរវាងគ្នានឹងគ្នា បែបនេះហើយ បានជាប្តីប្រពន្ធគួរតែកុំធ្វេសប្រហែស ក្នុងការដឹងពីរបៀបសម្របសម្រួលគ្នាពេលមានជម្លោះ​ ទើបវាមិនអាចធ្វើឱ្យទំនាក់ទំនងប្តីប្រពន្ធងាយនឹងប្រះឆាបាន។

៤. ព្យាយាមចំណាយពេលវេលាឱ្យគ្នា

រូបតំណាង
រូបតំណាង

មិនថារវល់យ៉ាងណាទេ ប្តីប្រពន្ធមិនត្រូវធ្វេសប្រហែស ក្នុងការព្យាយាមចំណាយពេលវេលាឱ្យគ្នានោះទេ ព្រោះបើមិនព្យាយាមចំណាយពេលវេលានៅក្បែរគ្នាឱ្យបានច្រើនទេនោះ វាក៏មានការពិបាក ក្នុងការថែរក្សាចំណងស្នេហារវាងប្តីប្រពន្ធ ឱ្យមានភាពរឹងមាំបានដែរ​ ទើបប្តីប្រពន្ធគួរតែកុំធ្វេសប្រហែស ក្នុងការចំណាយពេលវេលាឱ្យគ្នា។

៥. ផ្តល់ទំនុកចិត្តឱ្យគ្នា

រូបតំណាង
រូបតំណាង

ការផ្តល់នូវទំនុកចិត្ត និងភាពជឿជាក់ឱ្យគ្នា វាក៏ជារឿងដែលសំខាន់ខ្លាំងណាស់ដែរ ក្នុងការឱ្យមនុស្សពីរនាក់ ដែលជាប្តីប្រពន្ធនឹងគ្នា មានការជឿជាក់ទៅលើគ្នាទៅវិញទៅមក ដោយបែបនេះហើយ បានជាប្តីប្រពន្ធត្រូវតែចេះផ្តល់នូវទំនុកចិត្តឱ្យគ្នា ទើបទំនាក់ទំនងមិនងាយមានបញ្ហានឹងគ្នា ហើយក៏កាន់តែអាចរស់នៅដោយចុះសម្រុងគ្នាបាន៕

ប្រភពgangbeauty

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T