Samsung បង្ហាញទីតាំងរោងចក្រថ្មីផលិតបន្ទះឈីប ក្នុងសហរដ្ឋអាមេរិក តម្លៃ១៧ពាន់លានដុល្លារ

//s9.kh1.co/38/38527d1d5254c26473a0e5e0bb24879043430114.jpg
បច្ចេកវិទ្យា

 ២៥-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

រោងចក្រនេះត្រូវបានគេរំពឹងថា នឹងបង្កើតការងារឧស្សាហកម្មបច្ចេកវិទ្យាចំនួន២,០០០ ដោយការសាងសង់នឹងចាប់ផ្ដើមនៅដើមឆ្នាំក្រោយ។

អាមេរិក៖ ក្រុមហ៊ុន Samsung បានជ្រើសរើសកន្លែងមួយនៅជិតទីក្រុង Taylor ក្នុងរដ្ឋតិចសាស់ សម្រាប់រោងចក្រថ្មីផលិតបន្ទះឈីបកុំព្យូទ័រ តម្លៃ១៧ពាន់លានដុល្លារ ចំពេលមានការខ្វះខាតជាសកលនៃសឺមីកុងឌុចទ័រ។ វាគឺជាការបណ្ដាក់ទុនដ៏ធំបំផុតមិនធ្លាប់មាន របស់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចរបស់កូរ៉េខាងត្បូងមួយនេះ។ រោងចក្រនេះត្រូវបានគេរំពឹងថា នឹងបង្កើតការងារឧស្សាហកម្មបច្ចេកវិទ្យាចំនួន២,០០០ ដោយការសាងសង់នឹងចាប់ផ្ដើមនៅដើមឆ្នាំក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Samsung ក៏ដូចជាគូប្រជែងជាច្រើនរបស់ខ្លួនដែរ កំពុងប្រជែងគ្នាពង្រីកការផលិតបន្ទះឈីប នៅក្នុងសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់។ រោងចក្រនេះត្រូវបានគេរំពឹងថា នឹងដំណើរការនៅពាក់កណ្ដាលបន្ទាប់នៃឆ្នាំ២០២៤។

វាកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានកំពុងជំរុញក្រុមហ៊ុនផលិតបន្ទះឈីប ដើម្បីបង្កើនការផលិតរបស់ពួកគេ នៅក្នុងសហរដ្ឋអាមេរិក។ ដោយឡែក សេចក្ដីថ្លែងការណ៍ពីការិយាល័យអភិបាលបាននិយាយថា ក្រុមហ៊ុននេះនឹងទទួលបានប្រាក់សម្បទាន២៧លានដុល្លារ សម្រាប់បង្កើតការងារនៅក្នុងរដ្ឋ។

បន្ទះឈីបដែលផលិតនៅរោងចក្រថ្មីនេះ នឹងត្រូវប្រើនៅក្នុងវិស័យបច្ចេកវិទ្យាជាច្រើន រួមទាំងទូរសព្ទចល័ត, 5G, កុំព្យូទ័រដែលដំណើរការខ្ពស់ និងបញ្ញាសិប្បនិម្មិត។ Samsung គឺជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតមួយរបស់ពិភពលោក ដែលមានបុគ្គលិកជាង២០,០០០នាក់ នៅទូទាំងសហរដ្ឋអាមេរិក៕

ក្រុមហ៊ុន Samsung
ក្រុមហ៊ុន Samsung

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T