អបអរសាទរខួបទី១៦ឆ្នាំ នៃការដាក់ល្ខោន ស្រមោលស្បែកធំរបស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

//s9.kh1.co/a3/a32c111b263e162b2c3f2f494115d46285496d1b.jpg
តារា & កម្សាន្ដ

 ២៥-វិច្ឆិកា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

ថ្ងៃនេះជាខួបទី១៦ឆ្នាំ នៃការដាក់ល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

រាជធានីភ្នំពេញ៖ ២៥ វិច្ឆិកា ២០០៥- ២៥ វិច្ឆិកា ២០២១ ថ្ងៃនេះ គឺជាថ្ងៃគម្រប់ខួបទី១៦ឆ្នាំ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា បានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា ល្ខោន​ស្រមោល​ស្បែក​ធំ គឺជា​សិល្បៈ​ខ្មែរ​មួយបែប​មានកំណើត​តាំង​ពីស​.​វ​ទី ១ មកម្ល៉េះ ។ល្ខោននេះ គឺជាប្រភេទសិល្ប:ល្ខោនខ្មែរដ៏មានវ័យចំណាស់បំផុត នៅក្នុងប្រទេសកម្ពុជា ដែលសល់ពីសម័យបុរាណ ដែលមានចារឹកនៅតាមសិលាចារឹកតាមប្រាសាទ។ ជាក់ស្តែង យោងតាមសិលាចារឹកលេខ K.១៥៥ នៅគោករកា នៅក្នុងសតវត្សរ៍ទី៩ ល្ខោនស្រមោលស្បែកធំ អាចមានដើមកំណើតតាំងពីមុនសម័យអង្គរមកម្ល៉េះ។

ភាពល្អឯកនៃទម្រង់ទស្សនីយភាពល្ខោនស្រមោលស្បែកធំរបស់កម្ពុជានេះ បញ្ជាក់​អំពី​សតិ​ប្រាជ្ញា​ដ៏​ភ្លឺស្វាង និង​គំនិត​ច្នៃប្រឌិត​ដ៏​កំពូលរបស់បុព្វបុរសខ្មែរ ដែល​បង្កើត​សិល្បៈ​នេះ​ឡើង ឲ្យ​ក្លាយទៅជា​ទស្សនីយភាព​មួយ​ដ៏​អស្ចារ្យ ។ ដូច្នេះក្នុងនាមយើងជាកូនខ្មែរគួរគប្បីថែរក្សាសម្បត្តិវប្បធម៌ដ៏ល្អឯកមួយនេះ ឲ្យនៅស្ថិតស្ថេរ គង់វង្ស យូរអង្វែងតរៀងទៅ៕

ល្ខោន​ស្រមោល​ស្បែក​ធំ
ល្ខោន​ស្រមោល​ស្បែក​ធំ
ល្ខោន​ស្រមោល​ស្បែក​ធំ
ល្ខោន​ស្រមោល​ស្បែក​ធំ
ល្ខោន​ស្រមោល​ស្បែក​ធំ
ល្ខោន​ស្រមោល​ស្បែក​ធំ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T