ខកខានទៀតហើយ! តេឡេទស្សន៍អវកាស James Webb ត្រូវបានពន្យារពេលបាញ់បង្ហោះ

//s9.kh1.co/c2/c2ef7348d7b9c22fc6470dead7f6f3250be3d7f9.jpg
បច្ចេកវិទ្យា

 ២៤-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ណាសាបានបន្ថែមថា កាលបរិច្ឆេទច្បាស់លាស់សម្រាប់ការបាញ់បង្ហោះ នៅលើរ៉ុក្កែត Ariane នឹងត្រូវបានបញ្ជាក់ បន្ទាប់ពីការស៊ើបអង្កេត។

បរទេស៖ ការបាញ់បង្ហោះតេឡេទស្សន៍អវកាស James Webb ត្រូវបានពន្យារពេលយ៉ាងហោចណាស់៤ថ្ងៃ ដើម្បីអនុញ្ញាតឲ្យមានការត្រួតពិនិត្យបន្ថែមទៀត។ វាត្រូវបានកំណត់បញ្ជូនទៅកាន់គន្លងតារាវិថី នៅថ្ងៃទី១៨ ខែធ្នូ ប៉ុន្តែឥឡូវនឹងត្រូវធ្វើឡើងមិនលឿនជាងថ្ងៃទី២២ ខែធ្នូនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្ដីថ្លែងការណ៍របស់ទីភ្នាក់ងារអវកាសអាមេរិកបាននិយាយថា ឧប្បត្តិហេតុបានកើតឡើងក្នុងអំឡុងពេលការរៀបចំការបាញ់បង្ហោះ ដែលអាចបណ្ដាលឲ្យមានការញ័រភ្លាមៗ ក្នុងមន្ទីរអង្កេត។ ណាសាបានបន្ថែមថា កាលបរិច្ឆេទច្បាស់លាស់សម្រាប់ការបាញ់បង្ហោះ នៅលើរ៉ុក្កែត Ariane នឹងត្រូវបានបញ្ជាក់ បន្ទាប់ពីការស៊ើបអង្កេត។

តេឡេទស្សន៍អវកាស James Webb តម្លៃ១០ប៊ីលានដុល្លារនេះគឺជាអ្នកស្នងតំណែងពីតេឡេទស្សន៍ហូប៊ល។ វាត្រូវបានគេរចនាឡើង ដើម្បីមើលទៅកាន់តែជ្រៅចូលទៅក្នុងសកលលោក ជាងអ្នកកាន់តំណែងមុនរបស់វា ហើយវាអាចចាប់បានព្រឹត្តិការណ៍នានាដែលកើតឡើងជាង១៣.៥ប៊ីលានឆ្នាំមុន។

អ្នកវិទ្យាសាស្ត្ររំពឹងថា នឹងប្រើប្រាស់សមត្ថភាពបច្ចេកវិទ្យាទំនើបរបស់វា ដើម្បីសិក្សាពីបរិយាកាសនៃភពឆ្ងាយៗ ដោយសង្ឃឹមថាសញ្ញានៃជីវិតនឹងត្រូវរកឃើញ។ បច្ចុប្បន្ន តេឡេទស្សន៍ Webb នេះកំពុងស្ថិតនៅអវកាសយានដ្ឋាន European Kourou ក្នុងតំបន់ French Guiana៕

តេឡេទស្សន៍អវកាស James Webb
តេឡេទស្សន៍អវកាស James Webb

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T