បែកសង្សារទាំងមូល តារាចម្រៀងស្រី៣រូបនេះ ខ្ចិលឈឺចិត្តស្អិតទ្រូង មានតែស្អាតលើសដើម

//s9.kh1.co/88/889333916a6c20f955516e98fec0f43220fb05f8.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

ទោះបីជាធ្លាប់ត្រូវគ្រាំគ្រាចិត្តនិងពិបាកកាត់ចិត្តរឿងបែកមនុស្សជាទីស្រលាញ់ពិតមែន ប៉ុន្តែ Idol ទាំងនេះមិនបានឈឺចាប់រហូតធ្វើបាបខ្លួនឡើយ ពោលគឺពួកគេនៅតែស្រលាញ់ខ្លួនឯង ខិតខំធ្វើខ្លួនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែទាន់សម័យ

បរទេស៖ ជាការពិត បើនិយាយពីរឿងរ៉ាវស្នេហាអតីតរបស់កំពូលតារាចម្រៀងស្រីខាងក្រោមនេះ ប្រិយមិត្តដែលជាអ្នកគាំទ្រប្រាកដជាធ្លាប់ជ្រាបហើយថា ស្នេហារបស់ពួកគេពិតជាផ្អែមល្ហែមជាមួយគ្នាខ្លាំង រហូតមហាជនឃើញហើយមិនសរសើរមិនបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ពេលវេលាដ៏មានសុភមង្គលរំលងមិនបានប៉ុន្មានផង ស្រាប់តែផ្លូវស្នេហ៍របស់តារាស្រីទាំងបីរូបនេះដើរដល់ផ្លូវបំបែក ដោយបន្សល់ទុកត្រឹមភាពឈឺចាប់ និងឈ្មោះជាអតីតប៉ុណ្ណោះ។

យ៉ាងណាមិញ ទោះបីជាធ្លាប់ត្រូវគ្រាំគ្រាចិត្តនិងពិបាកកាត់ចិត្តរឿងបែកមនុស្សជាទីស្រលាញ់ពិតមែន ប៉ុន្តែ Idol ទាំងនេះមិនបានឈឺចាប់រហូតធ្វើបាបខ្លួនឡើយ ពោលគឺពួកគេនៅតែស្រលាញ់ខ្លួនឯង ខិតខំធ្វើខ្លួនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែទាន់សម័យ លេចធ្លោរគ្រប់ពេល និងស្អាតគ្រប់ពេលតែម្ដង៕

១.Taylor Swift

បន្ទាប់​ពី​មាន​ពាក្យ​ចចាម​អារ៉ាម​ថា នាងបានចែកផ្លូវជាមួយ Tom Hiddleston មហាជនមួយចំនួនបាន​ចាប់​អារម្មណ៍ខ្លាំងពេលឃើញ Taylor Swift នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង New York។ ហើយក្រោយបែកគ្នា Taylor នាង​នៅ​តែ​មើល​ទៅ​មាន​ភាព​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង ជាមួយស្ទាយ៍តែងខ្លួនឡើងខ្ញង់ ដើរតាមផ្លូវពោរពេញដោយស្នាមញញឹម។

Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift

២.Selena Gomez

តារារូបនេះ ក៏មិនខុសពីមិត្តដ៏ជិតស្និទ្ធរបស់នាង Taylor Swift ដែរ។ បើទោះបីជាពិបាកធ្វើចិត្តពេលបែកគ្នាជាមួយ Justin Bieber ប៉ុន្តែបើនៅចាំបាន កាលពី ៤ថ្ងៃបន្ទាប់ពីបែកគ្នាជាមួយ Justin Bieber ក្នុងឆ្នាំ ២០១៨  Selena បានបង្ហាញខ្លួនតាមដងផ្លូវជាមួយនឹងអាវពណ៌ផ្កាឈូក និងខោជើងវែង ព្រមជាមួយអាវរោមចៀមពណ៌ត្នោត បង្ហាញស្មាដ៏សិចស៊ី កាបូបស្ពាយពណ៌ខ្មៅ ក្រវិលមូលទាន់សម័យ និងស្បែកជើងប៉ាតាពណ៌ស នាងពិតជាមើលទៅស្អាតខ្លាំង។ រហូតមកដល់បច្ចុប្បន្ន នាងក៏នៅតែលេចធ្លោរ។

Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez

៣.Camila Cabello

ថ្មីៗនេះ Camila Cabello ក៏ទើបតែបានចែកផ្លូវជាមួយ Shawn Mendes។ រំលងមិនបានប៉ុន្មាថ្ងៃ នាងក៏ផ្លាស់ប្ដូរពណ៌សក់យ៉ាងឆើត ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា។

Camila Cabello
Camila Cabello
Camila Cabello
Camila Cabello

ប្រភព៖ kenh14.vn

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T