ស្អែកនេះណាសានឹងបាញ់បង្ហោះយាន ត្រៀមបំបុកអាចម៍ផ្កាយ បញ្ចៀសផែនដីពីគ្រោះថ្នាក់ ថ្ងៃខាងមុខ

//s9.kh1.co/8c/8c905d67f3ed9bee964844231c3335347b8eadc3.jpg
បច្ចេកវិទ្យា

 ២៣-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

យាន Dart នឹងបំបុកអាចម៍ផ្កាយ Dimorphos ក្នុងល្បឿន៦.៦គីឡូម៉ែត្រក្នុងមួយវិនាទី។

បរទេស៖ យានអវកាសមួយគ្រោងនឹងត្រូវគេបាញ់បង្ហោះ និងសាកល្បងបច្ចេកវិទ្យាដែលអាចត្រូវការនៅថ្ងៃណាមួយ ដើម្បីបញ្ចៀសពីអាចម៍ផ្កាយដ៏គ្រោះថ្នាក់។ បេសកកម្ម DART របស់ណាសានឹងត្រូវទៅបំបុកអង្គមួយ ឈ្មោះថា Dimorphos ដើម្បីមើលថាតើល្បឿននិងផ្លូវរបស់វា អាចនឹងត្រូវគេផ្លាស់ប្ដូរយ៉ាងណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃពុធ រ៉ុក្កែត Falcon 9 នឹងដឹកយានអវកាស Dart ចេញពីមូលដ្ឋានទ័ពអាកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ បេសកកម្ម Dart តម្លៃ៣២៥លានដុល្លារនឹងកំណត់គោលដៅលើអាចម៍ផ្កាយមួយគូ ដែលគោចរជិតគ្នា ដែលគេស្គាល់ថាជាអាចម៍ផ្កាយភ្លោះ។ ក្នុងចំណោមអង្គទាំងពីរនេះ អាធំមានឈ្មោះថា Didymos ដែលមានប្រវែងប្រហែល៧៨០ម៉ែត្រ ខណៈអាតូចឈ្មោះថា Dimorphos មានទទឹងប្រហែល១៦០ម៉ែត្រ។

បន្ទាប់ពីការបាញ់បង្ហោះយាន Dart ដំបូងវានឹងត្រូវគេចពីទំនាញផែនដី ដោយនឹងធ្វើដំណើរតាមគន្លងរបស់វាជុំវិញព្រះអាទិត្យ។ បន្ទាប់មក វានឹងទៅស្កាត់អាចម៍ផ្កាយភ្លោះ ខណៈវានឹងស្ថិតនៅក្នុងរយៈចម្ងាយ១០លានគីឡូម៉ែត្រពីផែនដី ក្នុងខែកញ្ញា ឆ្នាំ២០២២។ យាន Dart នឹងបំបុកអាចម៍ផ្កាយ Dimorphos ក្នុងល្បឿន៦.៦គីឡូម៉ែត្រក្នុងមួយវិនាទី។ នេះគួរតែអាចផ្លាស់ប្ដូរល្បឿននៃអង្គនេះ បានមួយផ្នែកនៃមួយមីលីម៉ែត្រក្នុងមួយវិនាទី។ ការផ្លាស់ប្ដូរនេះគឺតិចតួចមែន ប៉ុន្តែវាអាចគ្រប់គ្រាន់ ដើម្បីបញ្ចៀសអង្គនេះ ដើម្បីកុំឲ្យបុកគ្នាជាមួយនឹងផែនដី៕

https://s9.kh1.co/__image/w=650,h=366,q=100/a1/a1c00bebafe2850b4a62c7b458571c9a85c63d23.jpg
https://s9.kh1.co/__image/w=650,h=433,q=100/8b/8b1ccd0a518c366c8a378e569a525f78d84da4e4.jpg
https://s9.kh1.co/__image/w=650,h=469,q=100/a6/a6299fe47018aa27bef6791b160c4163920ac141.png

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T