ស្ទាយ៍បោកថ្មី! ប្រើល្បិចនេះ បោកយកម៉ូតូ ប៉ូលីសចាប់បាន ធ្លាប់បោកគេត្រួសៗ៧គ្រឿង (មានវីដេអូ)

//s9.kh1.co/d3/d34aa30e4392fd45b36f54f270537981b1f5db3e.jpg
សង្គម

 ២៣-វិច្ឆិកា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

ស្ទាយ៍បោកថ្មី! កុំទុកចិត្តគេ បុរសម្នាក់សង្ស័យ ប្រើល្បិចនេះ បោកយកម៉ូតូគេរាប់ភ្លេច ដំបូងស្មានជាការយល់ច្រលំ រហូតដល់សារភាព

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងសង្គមបច្ចុប្បន្ននេះ ជនខិលខូច ចូលចិត្តប្រើល្បិចប្រើប្រាស់ ទំនុកចិត្តបោកគេឯងនៅតែកើតឡើង ផ្ទុយទៅវិញ ថ្មីៗនេះ នរណាៗក៏ហួសចិត្តខ្លាំង ក្រោយបុរសម្នាក់នេះ ត្រូវគេសង្ស័យប្រើល្បិចបែបនេះ បោកយកម៉ូតូអ្នកស្គាល់គ្នា ត្រួសៗ៧គ្រឿង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ជនរងគ្រោះ បង្ហើបប្រាប់ថា មុនថ្ងៃកើតហេតុ ថ្ងៃទី ១៩ វិច្ឆិកា បានស្គាល់គ្នាជាមួយនឹង ជនសង្ស័យ តាមរយៈការផឹកស៊ីជុំគ្នា ដែលអ្នកទាំងពីរបាន ស្គាល់គ្នាក្នុងGroupឆាត ដែលសមត្ថកិច្ចបញ្ជាក់ថា ជាGroupឆាត បុរសស្រលាញ់ភេទដូចគ្នា បានត្រឹមតែមួយថ្ងៃ ក៏សម្រេចចិត្តចេញទៅស៊ីផឹកបែបនេះ។

លុះព្រឹកថ្ងៃបន្ទាប់ ស្រាប់តែជនសង្ស័យ បបួលជនរងគ្រោះ ជិះម៉ូតទៅដើរលេង ហើយយកលេសថា គ្មានអីជិះ ត្រូវឲ្យជនរងគ្រោះ មកយកនៅផ្ទះ នៅរង្វង់មូលផ្សារដើមថ្កូវ បន្ទាប់មក ដល់ហាងកាហ្វេមួយកន្លែង ជនសង្ស័យក៏ហៅឲ្យជនរងគ្រោះ ចុះទៅទិញកាហ្វេហើយ ខ្លួននៅរងចាំលើម៉ូត។

បន្ទាប់មកទៀត ជនរងគ្រោះក៏ធ្វើតាម ដើរចូលបន្តិចសោះ ជនសង្ស័យក៏បញ្ឆេះម៉ូតូទៅ ជនរងគ្រោះក៏ស្រែកថាចោរ ចៃដន្យ សមត្ថកិច្ចកំពុងល្បាតនៅទីនោះស្រាប់ ក៏ដេញតាម ចាប់បានហើយនោះ ជនសង្ស័យឆ្លើយថា ភ្លេចសោផ្ទះហើយជិះទៅយកវិញ លើកលេសថា ស្រែកប្រាប់ជនសង្ស័យដែរ តែប្រហែលមិនលឺ។

ជាអកុសលអ្វី គ្រាន់តែឃើញព័ត៌មានបែបនេះ ទម្លាយភិនភាគជនសង្ស័យ ហើយលេងស្ទាយ៍ស្រដៀងនេះ ក៏គេឃើញមាន មនុស្សម្នា៧នាក់ដទៃទៀត បានមកប៉ុស្តសមត្ថកិច្ចដាក់ពាក្យបណ្តឹងបន្តកន្ទុយគ្នា គ្រាន់តែឃើញបែបនេះ ជនសង្ស័យក៏សារភាព ថាខ្លួនបានធ្វើបែបនេះ ចំពោះជនរងគ្រោះ ៦នាក់ផ្សេងទៀត ក្នុងចំណោម៧នាក់ទៀត ដែលម្នាក់ផ្សេងទៀតនោះ ខ្លួនបានបដិសេធមិនបានបោកយកម៉ូតឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ជនសង្ស័យ
ជនសង្ស័យ
ជនសង្ស័យ
ជនសង្ស័យ

ប្រភព ៖ Bo Phaktra

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T