ផ្ទះធម្មតាស៊ាំភ្នែកពេក! បុរសអ្នកមាន សង់ផ្ទះមួយខ្នងឲ្យប្រពន្ធ តាមគំរូប្រាសាទដ៏ល្បីនៅឥណ្ឌា

//s9.kh1.co/8f/8f9ed1131ab6f1c659c27e661242d2f8cf1161da.jpg
សង្គម

 ២៣-វិច្ឆិកា-២០២១ ១១ព្រឹក · ២ ឆ្នាំមុន

មានទំហំប្រហែលមួយភាគបីនៃទម្រង់សំណងប្រាសាទដើម ដោយទំហំជាង៩២៩ម៉ែត្រការ៉េ និងដំបូលខាងលើមានប៉មដូចចេតិយ។

ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់ ជាគ្រូបង្រៀនដែលមានទ្រព្យសម្បត្តិស្កុកស្ដម្ភ បានសាងសង់សំណង់ប្រាសាទមួយ តាមគំរូប្រាសាទថ្មម៉ាប Taj Mahal ដ៏ល្បីល្បាញប្រចាំប្រទេសឥណ្ឌា សម្រាប់ភរិយា ដើម្បីបង្ហាញពីនិមិត្តរូបនៃសេចក្ដីស្រលាញ់ចំពោះនាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Anand Prakash Chouksey អាយុ៥២ឆ្នាំ បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបញ្ចប់ការសាងសង់ប្រាសាទក្រោយពីរយៈពេលបីឆ្នាំ ដែលមានទំហំប្រហែលមួយភាគបីនៃទម្រង់សំណងប្រាសាទដើម ដោយទំហំជាង៩២៩ម៉ែត្រការ៉េ និងដំបូលខាងលើមានប៉មដូចចេតិយ។ ចំណែកផ្នែកខាងក្នុងមានបន្ទប់គេងចំនួន៤ សាលប្រជុំ១ បណ្ណាល័យ១ រួមទាំងមានបន្ទប់សមាធិ១ផងដែរ។

តួយ៉ាង ស្ត្រីជាភរិយាបានបដិសេធមិនព្រមប្រាប់ពីតម្លៃប្រាសាទនេះឡើយ និងនិយាយថា៖

ខ្ញុំចង់សាងសង់ផ្ទះប្លែកមួយខ្នងនៅក្នុងទីក្រុងដ៏តូច ព្រោះមានផ្ទះថ្មីៗជាច្រើនខ្នងសាងសង់ឡើងជារៀងរាល់ឆ្នាំ ដូច្នេះ ខ្ញុំមិនចង់បានម៉ូតផ្ទះដែលមើលទៅជាផ្ទះទេ។

 ស្ត្រីជាភរិយា

យ៉ាងណាមិញ សព្វថ្ងៃនេះ បុរសអ្នកមានខាងលើ រួមទាំងភរិយា និងកូនៗចំនួនពីរនាក់ បានរស់នៅយ៉ាងមានផាសុកភាពក្នុងផ្ទះដ៏ប្រណិត។ ហើយទន្ទឹមនឹងនេះ ក៏មានអ្នកស្រុក និងភ្ញៀវទេសចរចោមរោមមើលផ្ទះរបស់ពួកគាត់ដែរ ដែលមានមនុស្សជាច្រើនសង្ឃឹមថា នឹងអាចបានថតរូបអាពាហ៍ពិពាហ៍ ដោយចំណាយប្រាក់ជួលទីតាំងផងដែរ។

គួរឲ្យដឹងថា ប្រាសាទថ្មម៉ាប Taj Mahal របស់ប្រទេសឥណ្ឌា ត្រូវបានសាងសង់ឡើងដោយអធិរាជ Mughal Shah Jahan នៅចន្លោះឆ្នាំ១៦៣២ និង១៦៥៣ ជាផ្នូ.រសម្រាប់ព្រះហេសីរបស់ទ្រង់ ដើម្បីបង្ហាញពីសេចក្ដីស្រលាញ់។ ហើយមកទល់សព្វថ្ងៃនេះ វាបានក្លាយជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញបំផុតសម្រាប់ភ្ញៀវទេសចរ ដែលមានអ្នកចូលទស្សនាយ៉ាងច្រើនកុះករជារៀងរាល់ថ្ងៃ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

បុរសអ្នកមាននិងភរិយា
បុរសអ្នកមាននិងភរិយា
បុរសអ្នកមាននិងភរិយា ព្រមទាំងកូនប្រុស
បុរសអ្នកមាននិងភរិយា ព្រមទាំងកូនប្រុស
ទិដ្ឋភាពខាងក្រៅផ្ទះ
ទិដ្ឋភាពខាងក្រៅផ្ទះ
ទិដ្ឋភាពខាងក្រៅផ្ទះ
ទិដ្ឋភាពខាងក្រៅផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ប្រាសាទថ្មម៉ាប Taj Mahal
ប្រាសាទថ្មម៉ាប Taj Mahal
ប្រាសាទថ្មម៉ាប Taj Mahal
ប្រាសាទថ្មម៉ាប Taj Mahal
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T