ត្រៀមអាវភ្លៀងទុកទៅ! ចាប់ពីថ្ងៃទី២៤-៣០ ​អាចនឹងមានភ្លៀង​ធ្លាក់ពីខ្សោយទៅបង្គួរ លាយឡំខ្យល់ខុសពីធម្មតា

//s9.kh1.co/83/83aed0fca6523325413fe75ce7d9dd185353cb5c.jpg
សង្គម

 ២៣-វិច្ឆិកា-២០២១ ៨ព្រឹក · ២ ឆ្នាំមុន

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០២១

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីជើង (ប្រទេសចិន) រំកិលចុះមកក្រោម និងខ្យល់មូសុងឦសានក្នុងកម្រិតមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល អាចនឹងមានភ្លៀងក្នុងកម្រិតខ្សោយ លាយឡំនិងខ្យល់ខុសពីធម្មតា (ខ្យល់រដូវ) ។ នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ នៅបណ្តាខេត្តភាគខាងក្រោម ។

- បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានខ្យល់ខុសពីធម្មតា (ខ្យល់រដូវ)។ នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ នៅបណ្តាខេត្តខ្ពង់រាបភាគខាងកើត ។

ដោយឡែក នៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងក្នុងកម្រិតខ្សោយ លាយឡំនិងខ្យល់ខុសពីធម្មតា (ខ្យល់រដូវ) ។ នៅថ្ងៃទី២៩ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ៕

សូមអានសេចក្តីជូនដំណឹងលម្អិតខាងកក្រោម៖

https://s9.kh1.co/__image/w=650,h=1069,q=100/b5/b55dc857f7fe123f901275daee1839ebee3557eb.jpg
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T