បរទេស៖ ទូរសព្ទជំនាន់ចុងក្រោយរបស់ Realme គឺ GT 2 Pro (ឬ Realme RMX3301) ត្រូវបានគេបង្ហាញថា នឹងដំណើរការដោយប្រព័ន្ធឈីប Snapdragon 8 Gen1។ ឥឡូវនេះ "2 Pro" ត្រូវបានគេរំពឹងថា មានបន្ទះបង្ហាញ 6.51 FHD+ AMOLED។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវាអាចនឹងរក្សានូវបច្ចេកវិទ្យាកាមេរ៉ាទម្លុះផ្ទៃអេក្រង់ខាងមុខ ដែលត្រូវបានគេគិតថានឹងមានទំហំ 32MP។ ងាកទៅកាន់កាមេរ៉ាខាងក្រោយវិញ ពេលនេះ "Realme GT 2 Pro" ត្រូវបានគេនិយាយថា មានកាមេរ៉ាគោលទំហំ 50MP។
អ្នកផ្ដល់ព័ត៌មានបែកធ្លាយ Whylab បានអះអាងថា Realme នឹងបំពាក់ត្រកូល GT ជំនាន់ទី2ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនចុងក្រោយបង្អស់របស់វា។ ស្ដង់ដារថ្មីនេះត្រូវបានគេគិតថា នឹងចាប់ផ្ដើមជា UltraDart Charging ពីការសាកថ្មបច្ចុប្បន្ន 65W ឡើងទៅ 125W គួរឲ្យចាប់អារម្មណ៍។
អ្នកផ្ដល់ព័ត៌មានបែកធ្លាយមិនបានបង្ហាញពីទំហំថ្មរបស់ទូរសព្ទនេះទេ ប៉ុន្តែគេសន្មត់ថា បើវានឹងមានទំហំប្រហែល 4,400mAh វាអាចបញ្ចូលពី០ឡើងដល់100% ក្នុងរយៈពេលប្រហែល15នាទី។ ទូរសព្ទនេះអាចនឹងបង្ហាញខ្លួន ជាមួយផ្ទៃ Realme UI 3.0 និងប្រព័ន្ធប្រតិបត្តិការ Android 12 ហើយចុងក្រោយវាអាចនឹងត្រូវបានគេបញ្ចេញ នៅដើមឆ្នាំ2022៕

ប្រភព: Notebookcheck