ភ្នំពេញ៖ កំពូលតារាចម្រៀង Cam-pop តន់ ចន្ទសីម៉ា ដំបូងគេនៅកម្ពុជា ដែលបានបំបែកកំណត់ត្រាថ្មី នៅក្នុងវិស័យចម្រៀងសម័យ ដែលកំពុងបង្កើតប្រវត្តិសាស្ត្រ ក្នុងការទស្សនា ៤៤ លានដង ក្នុងរយ:ពេល១១ថ្ងៃ គឺបទ «Are You Ok?»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត កាលពីម្សិលមិញនេះ ក្រុមហ៊ុន Galaxy បានឲ្យដឹងថា ក្រុមហ៊ុនកំពុងតែបញ្ចូលបទថ្មីរបស់កំពូលតារាចំរៀង Cam-pop តន់ ច័ន្ទសីម៉ា ត្រូវក្នុងបណ្ដាញឌីជីថល Spotify ដើម្បីរក្សាកម្មសិទ្ធិបញ្ញា ដែលបទនោះមានចំណងជើងថា «Tips» ។ អ្នក អ្នកគាំទ្រ ជាតិនឹងអន្តរជាតិ ទាំងអស់កំពុងតែចាំមើលថា កំពូលតារាចំរៀង Cam-popរបស់កម្ពុជា តន់ ចន្ទសីម៉ា មានឱកាស ប្រកួតប្រជែងជាមួយតារាចំរៀង នៅអាស៊ាន ដូចជាថៃ វៀតណាម ឥណ្ឌូនេស៊ី ឡាវម៉ាឡេស៊ី បានឬអត់ បើបច្ចុប្បន្នប្រទេសមួយចំនួននេះ មានអ្នកទស្សនារហូតដល់ជិពាន់លានទៅហើយ៕




តោះ! សូមរីករាយទស្សនាវីដេអូបទ «Are You Ok?» ៖