អ្នកស្រាវជ្រាវកត់សម្គាល់ថា រាងកាយរបស់ពួកបក្សីចាប់ផ្ដើមប្រែប្រួល ដោយសារកត្តាមួយនេះ

//s9.kh1.co/6d/6d7837ef6f50079016543c45b468fff71af4cc03.jpg
សង្គម

 ១៥-វិច្ឆិកា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

បញ្ហានេះពិតជាកើតឡើងទូទៅ ប្រហែលមិនមែនតែនៅលើប្រភេទសត្វស្លាបតែប៉ុណ្ណឹងនោះឡើយ។

បរទេស៖ រាងកាយរបស់សត្វស្លាបកំពុងរួមតូច ដែលជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុ សូម្បីតែនៅកន្លែងដូចជាព្រៃអាម៉ាហ្សូន ដែលមិនត្រូវបានប៉ះពាល់ដោយដៃមនុស្សក៏ដោយ។ ក្រុមអ្នកស្រាវជ្រាវបានសិក្សាព័ត៌មានអំពីសត្វស្លាប ដែលមិនធ្វើចំណាកស្រុកជាង១៥,០០០ក្បាល រហូតដល់៧៧ប្រភេទ ក្នុងរយៈពេល៤០ឆ្នាំ ដែលត្រូវបានគេចាប់បាននៅក្នុងព្រៃអាម៉ាហ្សូន ហើយពួកវាត្រូវបានគេបិទស្លាក និងបន្ទាប់មកត្រូវបានដោះលែងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកវិទ្យាសាស្ត្របានរកឃើញថា ស្ទើរតែទាំងអស់នៃខ្លួនរបស់សត្វស្លាប មានភាពស្រាលជាងមុន ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ដោយបាត់បង់ជាមធ្យម២ភាគរយនៃទម្ងន់រាងកាយរបស់ពួកវា រៀងរាល់ទសវត្សរ៍ នេះបើយោងតាមការសិក្សាថ្មីមួយ ដែលទើបតែចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Science Advances។

សម្រាប់ប្រភេទបក្សីជាមធ្យមដែលមានទម្ងន់ប្រហែល៣០ក្រាម ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ចំនួនទាំងនេះឥឡូវជាមធ្យមមានទម្ងន់ប្រហែល២៧.៦ក្រាម។ អ្នកស្រាវជ្រាវគិតថា បញ្ហានេះពិតជាកើតឡើងទូទៅ ប្រហែលមិនមែនតែនៅលើប្រភេទសត្វស្លាបតែប៉ុណ្ណឹងនោះឡើយ។ អ្នកស្រាវជ្រាវបានរកឃើញថា សត្វស្លាបដែលរស់នៅទីខ្ពស់ក្នុងព្រៃ ដែលប្រឈមនឹងលក្ខខណ្ឌកម្ដៅនិងស្ងួតខ្លាំង មានការប្រែប្រួលយ៉ាងខ្លាំងនៃទម្ងន់ខ្លួននិងទំហំស្លាប។

ពួកគេបានកត់សម្គាល់ថា ការស្រកទម្ងន់រាងកាយនិងការកើនឡើងប្រវែងស្លាបមានន័យថា សត្វបក្សីប្រើប្រាស់ថាមពលកាន់តែមានប្រសិទ្ធភាព។ ការសិក្សាបានសន្និដ្ឋានថា ការកើនឡើងអាកាសធាតុគឺជាកម្លាំងជំរុញនៃការផ្លាស់ប្ដូរទាំងនេះ ប៉ុន្តែយន្តការនៃដំណើរប្រព្រឹត្តិទៅបែបនេះ គឺមិនច្បាស់លាស់ទាំងស្រុងនោះទេ៕

ពួកបក្សីនៅព្រៃអាម៉ាហ្សូនចាប់ផ្ដើមវិវត្តន៍ ដោយសារតែការប្រែប្រួលអាកាសធាតុ
ពួកបក្សីនៅព្រៃអាម៉ាហ្សូនចាប់ផ្ដើមវិវត្តន៍ ដោយសារតែការប្រែប្រួលអាកាសធាតុ

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T