សូមចូលរួមរំលែកទុក្ខ! អតីតតួនាងវិធាវី ក្នុងរឿងផ្កាស្រពោន ឆ្នាំ១៩៦៥ ទទួលមរណភាពហើយ

//s9.kh1.co/59/59cec6b2a61fde8eec86849d2090a3dd5b04b731.png
តារា & កម្សាន្ដ

 ១៥-វិច្ឆិកា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អតីតតួនាងវិធាវី ក្នុងរឿងផ្កាស្រពោន ឆ្នាំ១៩៦៥ បានទទួលមរណភាពហើយ ដោយសារតែជំងឺមហារីកកូនកណ្តុរ

តារាកម្សាន្ត៖ ជាដំណឹងមរណទុក្ខដ៏សែនក្រៀមក្រំ និងគួរឲ្យសោកស្តាយជាខ្លាំង ក្រោយពេលដែលអតីតសិល្បការិនីល្ខោននិយាយនៃប្រទេសកម្ពុជាសម័យសង្គមរាស្រ្តនិយម និងជាតួនាងវិធាវី ក្នុងខ្សែភាពយន្តរឿង ផ្កាស្រពោន ព្រមទាំងជាអនុប្រធានាការិយាល័យវប្បធម៌ខេត្តបាត់ដំបងទសវត្សឆ្នាំ៩០ លោកស្រី ញ៉ុញ សាណុំ បានទទូលមរណភាពហើយ កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ នាគេហដ្ឋានរបស់លោកស្រីក្បែរសាលាពីរធ្នូ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងជន្មាយុ៨០ឆ្នាំ ដោយជំងឺមហារីកកូនកណ្តុរ ក្រោយពីលោកស្រីធ្លាក់ខ្លួនឈឺអស់រយ:ពេលជិត៣ខែ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា នៅឆ្នាំ១៩៦៥ លោកស្រី ញ៉ុញ សាណុំ បានសម្តែងជាតួនាងវិធាវី តួឯកក្នុងខ្សែភាពយន្តរឿងផ្កាស្រពោន ដែលជាអក្សរសិល្ប៍ដ៏ល្បីល្បាញថ្នាក់ជាតិនិពន្ធដោយ លោក នូ ហាច។ តាមរយៈខ្សែភាពយន្តរឿងផ្កាស្រពោននេះ មហាទស្សនិកជនខ្មែរមិនតិចទេរំជួលចិត្ត​ និងស្ងើចសរសើរពីទេពកោសល្យរបស់លោកស្រី ហើយចងចាំនូវការសម្តែងនេះមិនភ្លេចដល់សព្វថ្ងៃ។

ជាចុងបញ្ជប់ សូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់វីរ:សិល្បការិនីដ៏ឆ្នើមរបស់កម្ពុជា លោកស្រី ញ៉ុញ សាណុំបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

លោកស្រី ញ៉ុញ សាណុំ 
លោកស្រី ញ៉ុញ សាណុំ 
រឿង ផ្កាស្រពោន
រឿង ផ្កាស្រពោន
រឿង ផ្កាស្រពោន
រឿង ផ្កាស្រពោន
លោកស្រី ញ៉ុញ សាណុំ 
លោកស្រី ញ៉ុញ សាណុំ 
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T