អាមេរិក៖ ក្នុងឆ្នាំ១៩៩៤ មាននារីម៉ូដែលវ័យក្មេងម្នាក់ឈ្មោះ Anna Nicole បានរៀបការជាមួយនឹងលោកតាចំណាស់វ័យ៨៩ឆ្នាំ J Howard Marshall ជាអ្នកជំនួញសល់លុយរាប់លានក្នុងដៃ ដែលកាលនោះមានមនុស្សជាច្រើនបាននាំគ្នាសម្តែងការភ្ញាក់ផ្អើលចំពោះមង្គលការមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក អាពាហ៍ពិពាហ៍មួយនេះគឺមិនអាចរលូនទៅមុខបានដូចការរំពឹងទុកឡើយ ដោយត្រឹមតែប៉ុន្មានខែប៉ុណ្ណោះកូនកម្លោះវ័យ៨៩ឆ្នាំ បានទទួលមរណភាព ចោលភរិយាក្មេងខ្ចីទៅវិញ។
ក្នុងលំខិតផ្ទេរបណ្តាំមរតក J Howard Marshall បានប្រគល់ទ្រព្យសម្បត្តិទាំងអស់ដែលលោកមានកាលនៅរស់ទៅកាន់កូនប្រុសច្បងរបស់លោកទាំងអស់ជាអ្នកកាន់កាប់ ដោយមិនមានចំណែកភរិយាវ័យក្មេងរបស់លោកនោះឡើយ។
បន្ទាប់ពីការមរណភាពស្វាមីរួចមក Anna Nicole បានទៅប្តឹងតុលាការដើម្បីទាមទារចំណែកទ្រព្យសម្បត្តិ៣០០លានដុល្លារ ដោយនាងអះអាងថា លោក J Howard Marshall បានសន្យាថានឹងឱ្យប្រាក់ច្រើនសន្ធឹកសន្ធាប់នេះមកខ្លួន។ ប៉ុន្តែចុងក្រោយតុលាការ បានកាត់ក្តីឱ្យខាងកូនប្រុសច្បងឈ្នះក្តី ចំណែកឯអ្នកមេម៉ាយវ័យក្មេង Anna Nicole ដើរចេញតុលាការដោយគ្មានបានចំណែកអ្វីទាំងអស់៕
សូមចូលទស្សនារូបភាពខាងក្រោម៖



