វិធីសងសឹកសង្សារចាស់ងាយៗ ដើម្បីធ្វើឱ្យគេស្តាយក្រោយដែលបោះបង់អ្នក

//s9.kh1.co/8b/8bd9cc23c4a8d443d13af236b3a1602514471264.jpg
នារី

 ១២-វិច្ឆិកា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

ស្រីៗ បើចង់សងសឹក និងធ្វើឱ្យមនុស្សប្រុសដែលធ្លាប់បោះបង់អ្នកចោល មានការស្តាយក្រោយ អ្នកគួរសាកល្បងវិធីសាស្រ្តទាំងនេះ។

ស្នេហា៖ អ្នកប្រាកដជាទទួលរងនូវការឈឺចាប់ និងខឹងខ្លាំងហើយ នៅពេលដែលមនុស្សប្រុសម្នាក់ដែលអ្នកខំស្រលាញ់ ខំលះបង់ និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីគេ ចុងក្រោយគេបែរជាបោះបង់អ្នកចោល ទៅយកអ្នកថ្មីទៅវិញនោះ ហើយអ្នកក៏ពិតជាចង់សងសឹក និងចង់ធ្វើឱ្យគេយល់ពីអារម្មណ៍ឈឺចាប់ដែលអ្នកមានខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ បើអ្នកចងសងសឹកសង្សារចាស់ ហើយធ្វើឱ្យគេស្តាយក្រោយ ដែលបានបោះបង់អ្នកចោលនោះ អ្នកអាចសាកល្បងវិធីសាស្ត្រមួយចំនួន​ ដូចដែលបានរៀបរាប់នៅខាងក្រោមនេះបាន ធានាថាគេច្បាស់ជាដេកស្តាយក្រោយជាក់ជាមិនខាន ដែលបោះបង់គ្រាប់ពេជ្រដូចជាអ្នក។

៥វិធីក្នុងការសងសឹកសង្សារចាស់ ដើម្បីធ្វើឱ្យគេស្តាយក្រោយដែលបោះបង់អ្នក៖

១. បញ្ឈប់ការគិតថាអ្នកមិនអាចរស់បាន បើគ្មានគេ

រូបតំណាង
រូបតំណាង

បើចង់សងសឹកមនុស្សដែលបោះបង់អ្នកចោល មុនដំបូងអ្នកត្រូវបញ្ឈប់ការគិតថាខ្លួនអ្នកដែលមិនអាចរស់នៅបាន ប្រសិនបើគ្មានគេ ព្រោះបើអ្នកនៅតែគិត នៅតែបង្ហាញភាពទន់ជ្រាយដាក់គេទៀត គេនឹងរឹតតែបានចិត្ត ហើយមិនត្រឹមតែមិនស្តាយ និងអាណិតអ្នកទេ តែគេនឹងរឹតតែមើលងាយអ្នកថែមទៀត។

២. ងាកមកស្រលាញ់ និងមើលថែខ្លួនឯងវិញ

រូបតំណាង
រូបតំណាង

ដោយសារតែអ្នកស្រលាញ់គេខ្លាំងពេក ទើបធ្វើឱ្យគេបានចិត្ត បោះបង់អ្នកចោល ដោយគ្មានគិតពីអារម្មណ៍របស់អ្នក ដូច្នេះហើយ បើចង់សងសឹកឱ្យគេស្តាយក្រោយ ដែលបានបោះបង់គ្រាប់ពេជ្រដូចជាអ្នកចោល អ្នកគួរតែងាកមកស្រលាញ់ និងមើលថែខ្លួនឯងឱ្យបានល្អវិញ ដូចជាថែរក្សាសុខភាព និងសម្រស់ខ្លួនឯងឡើងវិញ ដល់ពេលនោះ មនុស្សដែលបោះបង់អ្នកចោល គេច្បាស់ជាបានភ្លឺភ្នែក។

៣. កុំបង្ហាញភាពស្តាយស្រណោះដាក់គេ

រូបតំណាង
រូបតំណាង

វាជាការពិត ទោះគេបោះបង់អ្នកចោលក៏ដោយ ក៏អ្នកនៅតែមានការស្តាយស្រណោះ ពេលវេលាដែលធ្លាប់តែល្អជាមួយគ្នាដែរ ក៏ប៉ុន្តែបើអ្នកចង់សងសឹកគេ ចូរកុំធ្វើខ្លួនជាមនុស្សស្រីទន់ជ្រាយ ហើយបង្ហាញភាពស្តាយស្រណោះឱ្យគេបានឃើញឱ្យសោះ នោះទើបអ្នកអាចមានឱកាសសងសឹកគេបាន ហើយអាចបង្ហាញឱ្យគេឃើញថា អ្នកជាមនុស្សស្រីម្នាក់ដែលល្អគ្រប់គ្រាន់ ក្នុងការអាចរកបានមនុស្សប្រុសល្អជាងគេឆ្ងាយ។

៤. បើកបេះដូងទទួលយកអ្នកថ្មី

រូបតំណាង
រូបតំណាង

ក្រោយពេលដែលអ្នកត្រូវបានគេបោះបង់ចោល អ្នកគួរតែរៀនបើកបេះដូងខ្លួនឯងឡើងវិញ ដោយកុំខ្លាចថានឹងត្រូវបានអ្នកថ្មី បោះបង់ចោលម្តងទៀតអី ព្រោះមនុស្សប្រុសនៅលើលោកនេះ មិនដូចគ្នាទាំងអស់នោះទេ ក៏មានអ្នកល្អដែរ លើសពីនេះ បើអ្នកបើកបេះដូងទទួលយកអ្នកថ្មី អ្នកដែលធ្លាប់បោះបង់អ្នកចោល គេច្បាស់ជាបានមើលឃើញពីគុណតម្លៃរបស់អ្នក បើទោះបីគ្មានគេស្រលាញ់អ្នក ក៏មានមនុស្សប្រុសល្អផ្សេងទៀត មកស្រលាញ់អ្នកដែរ។

៥. រស់នៅក្នុងជីវិតមួយដែលល្អបំផុត

រូបតំណាង
រូបតំណាង

បើគេបោះបង់អ្នកចោលហើយនោះ អ្នកក៏បោះបង់ខ្លួនឯងចោលទៀត ជីវិតរបស់អ្នកច្បាស់ជាធ្លាក់ខ្លួនដុនដាប ហើយមនុស្សប្រុសដែលបោះបង់អ្នក គេរឹតតែសើចចំអក ហេតុនេះហើយ ចង់សងសឹកមនុស្សដែលបោះបង់អ្នកចោល អ្នកត្រូវរៀនរស់នៅក្នុងជីវិតមួយ ដែលល្អបំផុត នោះគេនឹងបានដឹងថា ខ្លួនគេទៅវិញទេ ដែលជាមនុស្សមិនល្អគ្រប់គ្រាន់សម្រាប់អ្នក មិនមែនអ្នកមិនល្អសម្រាប់គេទេ៕

ប្រភព gangbeauty

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T