Wow មិនធ្លាប់មាន! បទ «Are you ok» ផុសមិនដល់៩ម៉ោងផង មានអ្នកទស្សនាជាង១លានដង

//s9.kh1.co/47/47817b858050d705c2e6e5c255b1da388d1a51c8.jpg
តារា & កម្សាន្ដ

 ០៤-វិច្ឆិកា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

អាចនិយាយបានថា បទ «Are you ok» របស់ផលិតកម្ម Galaxy Navatra បទជាចម្រៀងដំបូងបំបែកកំណត់ត្រាអ្នកមើលច្រើនជាងគេនៅកម្ពុជា ក្នុងរយៈពេលខ្លី ត្បិតអីគ្រាន់តែផុសមិនដល់ ៩ម៉ោងផង មានអ្នកចូលទស្សនារហូតដល់ទៅជាង ១លានដងទៅហើយ។

ភ្នំពេញ៖ អាចនិយាយបានថា បទ «Are you ok» របស់ផលិតកម្ម Galaxy Navatra បទជាចម្រៀងដំបូងបំបែកកំណត់ត្រាអ្នកមើលច្រើនជាងគេនៅកម្ពុជា ក្នុងរយៈពេលខ្លី ត្បិតអីគ្រាន់តែផុសមិនដល់ ៩ម៉ោងផង មានអ្នកចូលទស្សនារហូតដល់ទៅជាង ១លានដងទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បទ «Are you ok» ត្រូវបានផលិតកម្ម Galaxy Navatra បង្ហោះលើ Channel YouTube ថ្មីមួយរបស់ខ្លួន មានឈ្មោះថា CAM-POP Galaxy Navatra នៅម៉ោង០៧ព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បើគិតដល់ម៉ោង៤ រសៀលថ្ងៃដដែលនេះ ពោលត្រឹមតែ ៩ម៉ោងប៉ុណ្ណោះ មានអ្នកចូលទស្សនាច្រើនលើសលប់។

បទ «Are you ok» មានអ្នកទស្សនាជាង១លានដង
បទ «Are you ok» មានអ្នកទស្សនាជាង១លានដង

ការសម្រុកចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ ភ្លូកទឹកភ្លូកដីដោយមិននឹកស្មានដល់ ក៏ព្រោះតែបទចម្រៀងមួយបទនេះមហាជនបានទន្ទឹងរង់ចាំជាង ១ខែមកហើយ ចង់ដឹងពីវីដេអូពេញ ខ្លឹមសារ និងអត្ថន័យនៃបទចម្រៀងនេះយ៉ាងណា? បន្ទាប់ពីផលិតកម្ម បានប្រកាសថា ខ្លួនផលិតបទចម្រៀងមួយបទនេះឡើយ ក្រោយទិញសិទ្ធិពាក្យ Are you ok ពីអ្នក លេងTik Tok ម្នាក់នៅខេត្តកំពត ដែលបង្កើតពាក្យនេះឡើង ល្បីពេញTik Tok។

តន់ ចន្ទសីម៉ា
តន់ ចន្ទសីម៉ា

បទ «Are you ok» ច្រៀងដោយកញ្ញា តន់ ចន្ទសីម៉ា ដែលជាកំពូលតារាចម្រៀងវ័យក្មេងនៅក្នុងប្រទេសកម្ពុជា  កំពុងតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។ បទចម្រៀងមួយនេះបានប្រើពេលផលិតជាច្រើនថ្ងៃ ដោយការចំណាយប្រាក់រាប់ម៉ឺនដុល្លារ ព្រមទាំងមានការយកចិត្តទុកដាក់ជាខ្លាំងពីថ្នាក់ដឹកនាំផលិតកម្ម ដើម្បីបំពេញតម្រូវការអ្នកគាំទ្រ។

ទទឹមគ្នានោះដែរបន្ទាប់ពីបទ «Are you ok» ចេញផ្សាយភ្លាមគេក៏ឃើញ មានសារព័ត៌មានទាំងជាតិ និងអន្តរជាតិផ្សាយពីបទចម្រៀងនេះជាច្រើន ប្រទេសផងដែរមានដូចជាថៃ ឥណ្ឌាជាដើម។

សារព័ត៌មានក្រៅប្រទេស
សារព័ត៌មានក្រៅប្រទេស

ដោយសន្ទុះនៃការគាំទ្រខ្លាំងក្នុងរយៈពេលដ៏ខ្លីបែបនេះ មហាជនបានដាក់ក្ដីរំពឹងថា បទ «Are you ok» ច្បាស់ជានឹងក្លាយជាបទចម្រៀងទីមួយរបស់កម្ពុជា មានអ្នកចូលទស្សនាច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាជាក់ជាមិនខាន។

កុំខាតពេលយូ តោះ! ប្រិយមិត្តមកស្ដាប់ បទ «Are you ok» ទាំងអស់គ្នា តើមានអត្ថន័យយ៉ាងណាសូមទស្សនា៖

វីដេអូ
ផុសនៅក្នុងផេកផ្លូវការ Galaxy Navatra 
ផុសនៅក្នុងផេកផ្លូវការ Galaxy Navatra 
តន់ ច័ន្ទសីម៉ា
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T