បរទេស៖ ការផ្គត់ផ្គង់ដំណាំសកលកំពុងប្រឈមមុខនឹងអនាគតដ៏អាក្រក់ ដោយសារតែការប្រែប្រួលអាកាសធាតុ។ ការស្រាវជ្រាវថ្មីពីអង្គការណាសាបង្ហាញថា នៅចុងសតវត្សរ៍នេះ លទ្ធភាពទទួលបានពោត ស្រូវសាលី សណ្ដែកសៀង និងអង្ករ ត្រូវបានគេព្យាករថា នឹងមើលទៅមានភាពខុសប្លែកគ្នាខ្លាំង ហើយពិភពលោកនឹងចាប់ផ្ដើមមានអារម្មណ៍ថា មានផលប៉ះពាល់នៅដើមឆ្នាំ២០៣០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសិក្សាដែលចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Nature Food បានប្រើប្រាស់គំរូកម្រិតខ្ពស់នៃអាកាសធាតុនិងកសិកម្ម ដើម្បីវិភាគអនាគតនៃផលិតកម្មអាហារលើពិភពលោក។ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ពួកគេបានរកឃើញថា ការព្យាករណ៍មានការកើនឡើងក្នុងផ្នែកសីតុណ្ហភាព ការផ្លាស់ប្ដូរលំនាំទឹកភ្លៀង ការកើនឡើងកំហាប់កាបូនឌីអុកស៊ីតនៅលើផ្ទៃ ដែលនឹងផ្លាស់ប្ដូរវិស័យកសិកម្មនៅជុំវិញពិភពលោក។
ក្នុងចំណោមលទ្ធផលដ៏អាក្រក់បំផុតនៃការរកឃើញរបស់ពួកគេគឺថា ទិន្នផលដំណាំពោតត្រូវបានព្យាករថា នឹងធ្លាក់ចុះ២៤ភាគរយនៅចុងសតវត្សរ៍ ក្រោមសេណារីយ៉ូនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ខ្ពស់។ អ្នកស្រាវជ្រាវបាននិយាយថា ការធ្លាក់ចុះប្រភេទនេះអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៅទូទាំងពិភពលោក។ អ្នកស្រាវជ្រាវបានរកឃើញថា អាស៊ីកណ្ដាល តំបន់មជ្ឈិមបូព៌ា អឺរ៉ុបខាងត្បូង ភាគខាងលិចសហរដ្ឋអាមេរិក និងអាមេរិកខាងត្បូងត្រូពិច ត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមមើលឃើញការធ្លាក់ចុះទិន្នផលពោតមុនឆ្នាំ២០៤០។
សណ្ដែកសៀងនិងអង្ករក៏ត្រូវបានគេព្យាករថា នឹងថយចុះនៅក្នុងតំបន់មួយចំនួនផងដែរ បើទោះបីជាគំរូរបស់អ្នកស្រាវជ្រាវមិនទាន់បានឯកភាពគ្នា លើផលប៉ះពាល់នេះ ដែលនឹងកើតមាននៅទូទាំងពិភពលោកក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ការប្រែប្រួលអាកាសធាតុនេះត្រូវបានគេរំពឹងថា នឹងបង្កើនទិន្នផលដំណាំស្រូវសាលី ប៉ុន្តែមិនមែនគ្រប់តំបន់នៃពិភពលោក និងមិនមែនជារៀងរហូតនោះដែរ។ នៅប៉ុន្មានទសវត្សរ៍ខាងមុខទៀត អ្នកស្រាវជ្រាវបាននិយាយថា តំបន់នានាត្រូវតែរៀបចំសម្របខ្លួន ទៅតាមប្រព័ន្ធអាហាររបស់ពួកគេ៕



ប្រភព: CBS News