ភ្នំពេញ ៖ ខូហ្វី ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់គ្រាប់កាហ្វេ និងម៉ាស៊ីនកាហ្វេល្បីៗពីសហគមអ៊ឺរ៉ុបមកទីផ្សារប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះទើបទទួលបានការវាយតម្លៃជាប់ជាស្ថាពរលើគុណភាព អនាម័យផលិតផលកាហ្វេនិងសង្វាក់ផលិតកម្មលីងរបស់ខ្លួនដែលស្របតាមបទដ្ធានអន្តរជាតិ GHPs និង HACCP។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមការបញ្ជាក់របស់លោក Pataiy Suphanpasat នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន SGS ប្រចាំនៅប្រទេសកម្ពុជា បានលើកឡើងថា ក្រុមហ៊ុនខូហ្វី និងសហគ្រាសលីងកាហ្វេខូហ្វីគឺជាក្រុមហ៊ុនផលិតកាហ្វេទីមួយនៅប្រទេសកម្ពុជាដែលអនុវត្តតាមបទដ្ធានចំណីអាហារអន្តរជាតិរហូតទទួលបានការវាតម្លៃជាប់ហើយទទួលបានវិញ្ញាបនបត្របញ្ជាក់ GHPs និង HACCP ពីស្ថាប័នSGS ដែលជាស្ថាប័នទទួលខុសត្រូវក្នុងការវាយតម្លៃសង្វាក់ផលិតកម្មចំណីអាហារអោយស្របទៅតាមស្តងដារអនាម័យពិភភលោក។ លោកបន្តទៀតថាការទទួលស្គាល់នេះ ធ្វើឲ្យអ្នកពិសារកាហ្វេកាន់តែមានទំនុកខ្លាំងទៅលើផលិតផលគ្រាប់កាហ្វេរបស់ក្រុមហ៊ុនខូហ្វី។
នេះជាជោគជ័យនិងជាមោទកភាពថ្មីមួយទៀតសម្រាប់ក្រុមហ៊ុនខូហ្វីដែលផលិតផលទាំង៤គឺ អរុណ សាយ័ណ្ណ សាគរ និង គិរី ក៍ដូចជាសហគ្រាសលីងកាហ្វេរបស់ខ្លួនដែលត្រូវបានទទួលស្គាល់ជាអន្តជាតិពីស្ថាប័នចំណីអាហារពិភពលោក GHPs និង HACCP ដែលនេះជាការផ្តល់ទំនុកចិត្តបន្ថែមទៀតដល់អតិថិជននិងអ្នកនិយមញាំកាហ្វេទាំងអស់កាន់មានទំនុកចិត្តក្នុងការទទួលទានកាហ្វេដែលមានគុណភាពខ្ពស់និងសុវត្ថភាព។

លោកម៉ម មករា ប្រធានផ្នែកផលិតបានលើកឡើងថា
នេះជាសក្ខីភាពមួយទៀតនៃបេសកម្មរបស់យើងជូនដល់អតិថិជនដែលបានគាំទ្រ និងសហការជាមួយគ្នា ជាង១០ឆ្នាំកន្លងមកនេះ។ ហើយយើងបាននឹងកំពុងអភិវឌ្ឈន៍គុណភាពផលិតផលរបស់យើងអោយប្រសើរជាងមុនស្របតាមតម្រូវការរបស់ទីផ្សារ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកនិងពីបរទេសដែលមានគុណភាពខ្ពស់រួមគ្នា ជាពិសេសការអភិឌ្ឈន៍បច្ចេកទេសលីងនិងការប្រើបច្ចេកវិទ្យាទំនើបៗចុងក្រោយពីសហគម អ៊ឺរ៉ុប ស្របតាមបទដ្ធានចំណីអាហារGHPs និង HACCP ដើម្បីផលិតបានផលិតផលថ្មីៗបន្ថែមទៀតក្នុងគោលដៅផ្តល់ជូនអតិថិជននិងអ្នកប្រើប្រាស់នូវទំនុកចិត្តសុវត្ថភាពចំណីអាហារ និងគុណភាពខ្ពស់។
គួរបញ្ជាក់ផងដែលថា ក្រុមហ៊ុន ខូហ្វី បង្កើតឡើងក្នុងឆ្នាំ ២០០៩ ដែលបាននាំចូលនិងផ្តត់ផ្គង់គ្រាប់កាហ្វេ និងម៉ាស៊ីនកាហ្វេម៉ាកល្បីៗពីសហគមអ៉ឺរ៉ុបមកកាន់ទីផ្សារនៃប្រទេសកម្ពុជា ហើយជាក្រុមហ៊ុនធំនិងឈានមុខគេក្នុងវិស័យកាហ្វេ។ បច្ចុបន្នក្រុមហ៊ុន បានពង្រីកសាខាចំនួន៣ខេត្តគឺ សៀមរាប បាត់ដំបង និងខេត្តព្រះស៊ីហនុ និងបន្តពង្រីកបន្ថែមទៀតក្នុងឆ្នាំ២០២២ខាងមុខ។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ក្រុមហ៊ុន ខូហ្វីតាមរយៈ
069 666 999 / 077 777 970
info@kofi.com.kh www.kofi.com.kh



