ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់! កូនប្រុសៗតារាល្បីៗ មានមុខមាត់សុទ្ធតែកាត់មកខាងឪពុក

//s9.kh1.co/1c/1c7f919b470b0d84e339d53a9a2a582f2eccd12e.png
តារា & កម្សាន្ដ

 ០២-វិច្ឆិកា-២០២១ ៨ព្រឹក · ៤ ឆ្នាំមុន

ពិតដូចជាពាក្យចាស់មែន កូនប្រុសៗតារាល្បីៗទាំងនេះ មានមុខមាត់សុទ្ធតែកាត់មកខាងឪពុក សង្ហាមិនចាញ់គ្នាប៉ុន្មានទេ

តារាកម្សាន្ត៖ ដូចពាក្យចាស់លោកពោលថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ពិតប្រាកដមែន កូនប្រុសសង្ហាៗរបស់តារាចម្រៀង និងសម្តែងចំនួន៤ដួង ដែលទទួលបានការគាំទ្រពីសំណាក់មហាជន និងហ្វេនៗកាលពីពេលកន្លងទៅ គឺកូនប្រុសលោក ព្រាបសុវត្ថិ កូនប្រុសច្បងរបស់អតីតតារាចម្រៀងប្រចាំក្រុមEV លោកឃុំ ប៉ុណ្ណាដែត កូនប្រុសលោក យ៉ែម សំអូន និងកូនប្រុសរបស់តារាចម្រៀងដ៏ល្បីល្បាញប្រចាំប្រទេសលោកខាន់ជេមស៍ គឺសុទ្ធសឹងតែមានមុខមាត់កាត់មកខាងលោកឪពុក សង្ហាមិនចាញ់គ្នាប៉ុន្មានទេ រហូតធ្វើឲ្យមហាជនជាច្រើនផ្ទុះការគាំទ្រជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង បើនិយាយដល់ដុងទេពកោសល្យខាងផ្នែកសិល្ប:វិញ កូនប្រុសរបស់តារាល្បីៗទាំង៤ដួងនេះ ក៏មានសមត្ថភាពមិនចាញ់លោកឪពុកប៉ុន្មានដែរ ដោយពួកគេចេះច្រៀងបានយ៉ាងពិរោះ រហូតមានអ្នកខ្លះអាចរ៉េបជាភាសាបរទេសបានយ៉ាងស្ទាត់ជំនាញ និងប្រកបដោយទេពកោសល្យ ព្រមទាំងក្លាយជាតារាចម្រៀងស្នងតំណែងសិល្ប:ចម្រៀងបន្តវេនពីលោកឪពុកថែមទៀតផង៕

ចង់ឃើញថាតើកូនប្រុសរបស់តារាប្រុសទាំង៤រូបនេះ ស្រស់សង្ហាយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

១/. កូនប្រុស តារាចម្រៀងលោកព្រាប សុវត្ថិ

កូនប្រុស តារាចម្រៀងលោកព្រាប សុវត្ថិ
កូនប្រុស តារាចម្រៀងលោកព្រាប សុវត្ថិ

២/. កូនប្រុស តារាចម្រៀង និងសម្តែងលោកយ៉ែម សំអូន

កូនប្រុស តារាចម្រៀង និងសម្តែងលោកយ៉ែម សំអូន
កូនប្រុស តារាចម្រៀង និងសម្តែងលោកយ៉ែម សំអូន

៣/. កូនប្រុសតារាចម្រៀងលោក ឃុំប៉ុណ្ណាដែត

កូនប្រុសតារាចម្រៀងលោក ឃុំប៉ុណ្ណាដែត
កូនប្រុសតារាចម្រៀងលោក ឃុំប៉ុណ្ណាដែត

៤/. កូនប្រុសតារាចម្រៀង ខាន់ជេមស៍

កូនប្រុសតារាចម្រៀង ខាន់ជេមស៍
កូនប្រុសតារាចម្រៀង ខាន់ជេមស៍
ព្រាប សុវត្ថិឃុំ ប៉ុណ្ណាដែតយ៉ែម សំអូនខាន់ ជេមស៍
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T