យល់ដឹង៖ វាជារឿងពិត ដែលមនុស្សស្រីជាមនុស្សដែលពូកែង៉កងរច្រើន និងតែងតែចង់ឱ្យមនុស្សប្រុសដែលពួកគេស្រលាញ់ មកលួងលោម ប៉ុន្តែបើទោះបីមនុស្សស្រីឆាប់ង៉កងរក៏ពិតមែន តែពួកគេក៏ឆាប់បាត់ទៅវិញដែរ ប្រសិនបើមនុស្សប្រុសចេះតិកនិកក្នុងការលួងលោមពួកគេនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ ការលួងលោមមនុស្សស្រី វាមិនមែនជារឿងដែលពិបាកខ្លាំងណាស់ណា ដូចដែលមនុស្សប្រុសភាគច្រើនធ្លាប់បានគិតនោះទេ ប្រសិនបើមនុស្សប្រុសចេះពីតិកនិកមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដើម្បីយកទៅលួងលោមមនុស្សស្រីនោះ ពួកគេច្បាស់ជាបាត់ងរង៉កមួយរំពេចជាមិនខាន។
លួងលោមមនុស្សស្រីមិនមែនជារឿងពិបាកទេ បើអ្នកចេះតិកនិកទាំងនេះ៖
១. សុំទោស និងបង្ហាញថាអ្នកពិតជាដឹងខុស

តាមពិតទៅ មនុស្សស្រីងាយនឹងបាត់ង៉កងរខ្លាំងណាស់ ប្រសិនបើមនុស្សប្រុសចេះសុំទោសនាង ជាងនេះទៅទៀត បង្ហាញឱ្យនាងបានឃើញថា អ្នកពិតជាដឹងខុសពិតមែន មិនមែននិយាយសុំទោសឱ្យរួចពីមាត់ទេ អញ្ចឹងហើយ បន្ទាប់ពីអ្នកសុំទោស និងបង្ហាញចិត្តស្មោះចំពោះនាងហើយនោះ ច្បាស់ណាស់ មនុស្សស្រីនឹងមិនដាច់ចិត្តនៅតែងរង៉កដាក់អ្នកទៀតឡើយ។
២. ស្តាប់នាងរអ៊ូ

មនុស្សស្រីភាគច្រើន នៅពេលដែលខឹង និងពេលដែលមានអារម្មណ៍មិនល្អ ពួកគេចូលចិត្តបញ្ចេញតាមរយៈការរអ៊ូរទាំ ហេតុនេះហើយ បើចង់ឱ្យនាងឆាប់បាត់ខឹងអ្នក អ្វីដែលអ្នកគួរធ្វើ ដើម្បីអាចលួងលោមនាងបាន គឺស្តាប់នាងរអ៊ូ ពេលដែលនាងរអ៊ូពីអ្វីដែលនាងបានខឹងពីអ្នកហើយនោះ នាងប្រាកដជាបានរំសាយអារម្មណ៍ខឹង ដែលនាងមានចំពោះអ្នកជាមិនខាន។
៣. ធ្វើឱ្យនាងសើច

សម្តីនិងកាយវិការរបស់មនុស្សស្រីនៅពីខាងក្រៅ មើលទៅចិត្តដាច់ខ្លាំងណាស់ ក៏ប៉ុន្តែខាងក្នុងចិត្ត គឺទន់ខ្លាំងណាស់ អញ្ចឹងហើយ បើចង់លួងលោមមនុស្សស្រីដែលអ្នកស្រលាញ់បាន អ្នកត្រូវធ្វើយ៉ាងណា ដើម្បីឱ្យនាងទប់អារម្មណ៍សើចនឹងអ្នកមិនបាន ពេលដែលនាងបានសើចហើយនោះ ទោះនាងខឹងនឹងអ្នកខ្លាំងប៉ុណ្ណាក៏ដោយ ក៏ការខឹងនោះរលាយបាត់ទៅវិញដែរ។
៤. ឱបនាង ហើយនិយាយសម្តីផ្អែលល្ហែមដាក់នាង

តិកនិកនេះ ជាតិកនិកពិសេសជាងគេដែលមនុស្សប្រុសគួរតែប្រើ ដើម្បីលួងលោមមនុស្សស្រី ព្រោះមនុស្សស្រីចាញ់បំផុត គឺនៅពេលដែលមនុស្សប្រុសផ្តល់ភាពកក់ក្តៅឱ្យនាង និងប្រើសម្តីផ្អែមល្ហែមដាក់នាង ហេតុនេះហើយ ពេលនាងខឹង អ្នកគ្រាន់តែឱបនាង ហើយនិយាយប្រាប់ថាស្រលាញ់តែនាងម្នាក់គត់នោះ ការខឹងទាំងនោះក៏រលាយបាត់ទៅវិញមួយរំពេចបានដែរ ហើយប្រសិនបើពេលដែលអ្នកឱប នាងរុញអ្នកចេញ អ្នកកុំចេញឱ្យសោះ ព្រោះបើធ្វើបែបហ្នឹងទៅ នាងនឹងចិត្តទន់ដោយឯងៗ។
៥. ទិញរបស់ដែលនាងតែងតែចូលចិត្តញុំា

អ្វីដែលអាចធ្វើឱ្យមនុស្សស្រីមានក្តីសុខបាន គឺនៅពេលដែលបានរបស់ញុំាឆ្ងាញ់ៗ ដូច្នេះហើយ មនុស្សប្រុសប្រសិនបើចង់លួងលោមមនុស្សស្រី កុំឱ្យង៉កងរដាក់អ្នកទៀតនោះ អ្នកគួរតែទិញរបស់ញុំាឆ្ងាញ់ៗ ឬជាអ្វីដែលនាងតែងតែចូលចិត្តញុំាឱ្យនាង ទោះពេលដែលទិញទៅភ្លាម នាងមិនញុំាក៏ដោយ តែជឿទៅ បន្តិចក្រោយមក នាងច្បាស់ជាយកញុំាជាក់ជាមិនខាន ហើយការលួងលោមរបស់អ្នក ក៏ទទួលបានជោគជ័យដែរ៕
ប្រភព៖ sports