រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ នៅថ្ងៃទី ២៦ តុលា ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ សេចក្តីប្រកាស លើកលែងកាតព្វកិច្ចធ្វើចត្តាឡីស័កចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាល នៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងអ្នកជំងឺកូវីដ-១៩ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ការលើកលែងកាតព្វកិច្ច ការធ្វើចត្តាឡីស័កនេះ គឺពុំតម្រូវឲ្យ ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃទៀតទេ ចំពោះលក្ខខណ្ឌដូចជម្រាបជូន ក្នុងសេចក្តីប្រកាស៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖