​វត្តអារាមចំនួន៦ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ​​កំពុងទទួលរង​នូវការលិចលង់​ ​

//s9.kh1.co/2a/2aa335ddb202d6b4c150244f6ddc7a975994cc16.jpg
សង្គម

 ២៦-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

វត្តទាំងនោះ រួមមាន មានវត្តចំនួន៦ហើយ បានទទួលរងនូវការលិចលង់ គឺមាន វត្តសាក់សំពៅ, វត្តចំការខ្សាច់, វត្តព្រែកជ្រៃ, វត្តហារាម, វត្តទឹកថ្លា, វត្តកំពុងក្តុល

ភ្នំពេញ៖ ​យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា គិតនៅត្រឹមថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១នេះ វត្តអារាមនៅតាមដងស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោ គឺមានវត្តចំនួន៦ហើយ បានទទួលរងនូវការលិចលង់ ​រួមមាន៖ វត្តសាក់សំពៅ, វត្តចំការខ្សាច់, វត្តព្រែកជ្រៃ, វត្តហារាម, វត្តទឹកថ្លា, វត្តកំពុងក្តុល (ទើបតែលិចមុននេះបន្តិច)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន​ទឹកស្ទឹងព្រែកត្នោត បានហក់ឡើងជាបន្តបន្ទាប់ បណ្តាលមកពីទឹកជំនន់ផ្នែកខាងលើធ្វើឱ្យទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ កើនឡើង​រហូតហូរកាត់ផ្លូវ និងជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួនផងដែរ។

ក្នុងនោះដែរ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាក្រុមការងារក្រសួងធនធានទឹក រួមទាំងកងកម្លាំងកងទ័ព បានចុះមកអន្តរាគមន៍ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ និងអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ​ឱ្យមានការប្រុងប្រយ័ត្នខ្ពស់៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
https://s9.kh1.co/__image/w=650,h=288,q=100/91/91a90265ae61bc4b8221a410ec30051f7c0d47e1.png
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T