សកម្មភាពទាំងនេះ គឺជាការចងចាំដ៏ល្អរបស់តារានិករនីមួយៗ

//s9.kh1.co/8f/8f7ad93c7803aeac0db9dc4511704c21693fae35.jpeg
យុវវ័យ

 ២៦-តុលា-២០២១ ៨ល្ងាច · ២ ឆ្នាំមុន

មកដឹងពីសកម្មភាពដ៏មានន័យមួយចំនួន និងជាការចងចាំមួយដ៏ល្អសម្រាប់មនុស្សម្នាក់ៗខាងក្រោមនេះ!

យល់ដឹង៖ ការចងចាំ គឺជាអារម្មណ៍ ឬសកម្មភាពដ៏អស្ចារ្យមួយ ដែលកើតឡើងក្នុងជីវិតរបស់អ្នក ហើយវាពិតជាមិនអាចបំភ្លេចបានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញពី សកម្មភាពដែលជាការចងចាំដ៏ល្អបំផុត របស់តារានិករនីមួយៗ ៖

♈️ Aries ៖ នៅពេលដែលអ្នកឈ្នះ នូវចំណាត់ថ្នាក់លេខមួយក្នុងការប្រកួតណាមួយ ឬទទួលបានចំណាត់ថ្នាក់ល្អក្នុងថ្នាក់ នេះគឺជាអារម្មណ៍ដែលរីករាយបំផុត សម្រាប់អ្នក និងជាការចងចាំដ៏ល្អផងដែរ។

♉️ Taurus ៖ ការញ៉ាំតែងតែធ្វើឲ្យអ្នករីករាយជានិច្ច ដូច្នេះការញ៉ាំអាហារដែល ចម្អិននៅផ្ទះជាមួយគ្រួសាររបស់អ្នក និងជួបជុំគ្នាគឺជាការចងចាំដ៏ល្អដែលមិនអាចបំភ្លេចបាន។

♊️ Gemini ៖ អ្នកចូលចិត្តការសប្បាយ និងការជួបជុំគ្នា ដូច្នេះការគេងជុំគ្នាជាមួយមិត្តភក្ដិលើកដំបូង នឹងក្លាយជាការចងចាំដ៏ល្អបំផុតសម្រាប់អ្នក។

♋️ Cancer ៖ អ្នកពិតជាឲ្យតម្លៃទៅលើការរកលុយ ក៏ដូចជាការចាយដោយលុយខ្លួនឯងផ្ទាល់ ហើយការទិញផ្ទះល្វែង ឬផ្ទះដំបូងរបស់អ្នកដោយលុយខ្លួនឯង និងធ្វើឲ្យអ្នករីករាយបំផុត។

រូបតំនាង
រូបតំនាង

♌️ Leo ៖ ការទៅជួបជុំមិត្តភក្ដិ ក្នុងពិធីជប់លៀង និងមានការរាំ នៅឯសាលាដំបូងរបស់អ្នក គឺពិតជារីករាយសម្រាប់អ្នក និងជាការចងចាំដ៏ល្អផងដែរ។

♍️ Virgo ៖ ការទទួលបានប្រាក់ខែដំបូងរបស់អ្នក គឺពិតជាធ្វើអ្នកមិនអាចបំភ្លេចបានឡើយ ពីព្រោះអ្នកអាចចាប់ផ្ដើមជីវិតជាមួយនឹងលុយខ្លួនឯងបាន។

♎️ Libra ៖ ស្នាមថើបដំបូងរបស់អ្នក គឺជាពេលវេលាមួយដែលអ្នកមិនអាចបំភ្លេចបានឡើយ វាពិតជាមានន័យណាស់ និងជាការចងចាំដ៏ល្អមួយផងដែរ។

♏️ Scorpio ៖ ជា​លើក​ដំបូង​នៅពេលដែល​ មាន​គេ​ប្រាប់​អ្នក​ថា​គេ​ស្រលាញ់​អ្នក អារម្មណ៍មួយនោះគឺពិតជាអស្ចារ្យណាស់សម្រាន់អ្នក ព្រោះអ្នកពិតជាឲ្យតម្លៃទៅលើក្ដីស្រលាញ់ជាខ្លាំង។

រូបតំនាង
រូបតំនាង

♐️ Sagittarius ៖ ការធ្វើដំណើរទៅកាន់កន្លែងកម្សាន្តណាមួយ ដែលអ្នកតែងតែប្រាថ្នាចង់ទៅ គឺជាពេលវេលាដែលអ្នកមិនអាចបំភ្លេច ជាពិសេសគឺធ្វើដំណើរទៅក្រៅប្រទេស។

♑️ Capricorn ៖ ទទួលបានប័ណ្ណបើកបររបស់អ្នក គឺជាការចងចាំល្អ និងអារម្មណ៍ដ៏អស្ចារ្យ ព្រោះអ្នកចូលចិត្តការធ្វើដំណើរ និងកាន់តែងាយស្រួល នៅពេលអាចទៅណាដោយខ្លួនឯងបាន។

♒️ Aquarius ៖ ទៅ Disney World ជាលើកដំបូង ជាមួយមិត្តភក្ដិ គ្រួសារ ឬមនុស្សជាទីស្រលាញ់ ពីព្រោះអ្នកចូលចិត្តការសប្បាយ និងទិដ្ឋភាពនៅទីនោះ។

♓️ Pisces ៖ ការចិញ្ចឹមសត្វដោយផ្ទាល់ខ្លួនជាលើកដំបូង ថើបជាមួយ ហើយដាក់ឈ្មោះឲ្យពួកវា គឺជាអារម្មណ៍ដ៏ល្អរបស់អ្នកពីព្រោះអ្នកពិតជាមនុស្សដែលស្រលាញ់សត្វណាស់។

ប្រភព: themindsjournal

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T