អាមេរិក៖ រូបចម្លាក់ក្បា.លមនុស្សស្រីពណ៌ស និងដាក់ម្រាមដៃចង្អុលលើបបូរមាត់ កម្ពស់ជិត២២ម៉ែត្រ នៅក្បែរមាត់ទឹកនៃរដ្ឋ New Jersey ដែលមើលទៅហាក់ដូចជាកំពុងប្រាប់អ្នកដំណើរឲ្យស្ងាត់ស្ងៀមអីចឹង។ ហើយរូបចម្លាក់នេះ បាននៅឆ្ងាយពីរូបសំណាកសេរីភាព ប្រហែលជាង៦គីឡូម៉ែត្រប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង វិចិត្រករ Jaume Plensa អាយុ៦៦ឆ្នាំ ត្រូវបានតែងតាំងឲ្យបង្កើតស្នាដៃនេះ ប្រហែលជាង២ឆ្នាំមុន និងបានដាក់បង្ហាញជាផ្លូវការកាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន ដែលមនុស្សម្នាអាចមើលឃើញពីចម្ងាយយ៉ាងធំទូលាយ ដោយមានទិដ្ឋភាពនៃអគារខ្ពស់ៗផងដែរ។ ទន្ទឹមនឹងនេះ មានប្រជាពលរដ្ឋអាមេរិកមួយចំនួន បានធ្វើការរិះគន់នៅលើបណ្ដាញសង្គម ដោយលើកឡើងថា ការសាងសង់រូបចម្លាក់បែបនេះខ្ជះខ្ជាយប្រាក់យ៉ាងឥតប្រយោជន៍ និងមើលទៅដូចជាចង់ឌឺដងទៅលើរូបសំណាកសេរីភាពទៀតផង។
យ៉ាងណាមិញ វិចិត្រករផ្ទាល់បានបកស្រាយដែរថា រូបចម្លាក់បានធ្វើដៃបែបនេះ ដើម្បីឲ្យមនុស្សម្នារក្សាភាពស្ងៀមស្ងាត់ និងផ្ដោតអារម្មណ៍ទៅលើការស្ដាប់សំឡេងទឹក ហើយគាត់ក៏សង្ឃឹមថា រូបចម្លាក់នឹងក្លាយជាទីកន្លែងសម្គាល់ដែលភ្ជាប់ជាមួយទីក្រុងញូវយ៉កផងដែរ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖