បរទេស៖ ទីផ្សារសម្រាប់កុំព្យូទ័រ Chromebook ជាទូទៅកំពុងកើនឡើងនៅឆ្នាំនេះ ទោះបីជាមានការយឺតយ៉ាវទាក់ទងនឹងជំងឺរាតត្បាតសកលក៏ដោយ ហើយវាហាក់ដូចជាអ្នកលក់កុំព្យូទ័រកាន់តែច្រើន ចាប់អារម្មណ៍ក្នុងការបញ្ចេញឧបករណ៍ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Chrome OS នេះ។ ក្នុងនោះ ក្រុមហ៊ុន LG ប្រហែលជាអ្នកបន្ទាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃទី១៨ ខែតុលា ឯកសារមួយត្រូវបានចុះបញ្ជីជាមួយ Bluetooth SIG ដែលជាក្រុមពិសេសផ្ដល់វិញ្ញាបនប័ត្រ Bluetooth សម្រាប់ "LG Chromebook"។ ការចុះបញ្ជីនេះដែលត្រូវបានរកឃើញដោយគេហទំព័រ Chrome Unboxed មិនផ្ដល់ព័ត៌មានបន្ថែមជាច្រើនទេ។ លេខម៉ូឌែលនៃឧបករណ៍នេះគឺ "11TC50Q" ហើយម៉ាស៊ីនគួរតែមានកំណែមួយចំនួននៃ Bluetooth 5។ បើគ្មានពាក្យផ្លូវការណាមួយពី LG យើងមិនអាចប្រាកដថា ផលិតផលនោះពិតជាមានមែននោះឡើយ។
ក្រុមហ៊ុន LG មានផលិតផលជាច្រើននៅក្នុងដៃ រាប់ចាប់ពីសម្ភារៈផ្ទះបាយរហូតដល់ទូរទស្សន៍កម្រិតខ្ពស់ ឧបករណ៍សំឡេង និងសូម្បីតែបន្ទះសូឡា។ សេរ៊ីកុំព្យូទ័របច្ចុប្បន្នរបស់ LG គឺផ្ដោតលើសេរ៊ី Gram នៃកុំព្យូទ័រទម្ងន់ស្រាលរបស់ខ្លួន៕
ប្រភព: Ars Technica