ខ្មែរមិនអន់ទេ! ខ្សែភាពយន្តរបស់ លោក​ ហួយ យ៉ាឡេង ត្រូវជ្រើសរើស ដើម្បីបញ្ជាំងក្នុង Asian World Film Festival

//s9.kh1.co/35/35c032d5c7a123511e630d45e3ed7af13f859d0f.jpg
តារា & កម្សាន្ដ

 ២៥-តុលា-២០២១ ៧ល្ងាច · ២ ឆ្នាំមុន

ខ្សែភាពយន្តដកស្រង់ចេញពីរឿងពិតដែលមានចំណងជើងថា «ដើម្បីកូន» របស់លោកហួយ យ៉ាឡេង ត្រូវបានជ្រើសរើសចូលរួមក្នុងមហោស្របអន្តរជាតិនៅ Asian World Film Festival លើទឹកដីអាមេរិក។

ភ្នំពេញ៖ នៅក្នុងពេលថ្មីៗនេះ​ ខ្សែភាពយន្តបែបកម្សត់ និងដកស្រង់ចេញពីរឿងពិតដែលមានចំណងជើងថា «ដើម្បីកូន» របស់លោកហួយ យ៉ាឡេង ត្រូវបានជ្រើសរើសចូលរួមក្នុងមហោស្របអន្តរជាតិនៅលើទឹកដីអាមេរិក Asian World Film Festival ដែលនេះធ្វើឲ្យ​លោកមានសប្បាយរីករាយជាពន់ពេកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាប្រុស អ្នកដឹកនាំ និងជាផលិតករភាពយន្តរូបនេះ បានសរសេរសារខ្លីក្នុងបណ្តាញសង្គមហ្វេសប៊ុក ចំពោះការខិតខំប្រឹងប្រែងរបស់ខ្លួនរហូតទទួលបានជោគជ័យមួយកម្រិត ទៅលើខ្សែភាពយន្ត«ដើម្បីពុក» បែបនេះថា៖

ខ្ញុំរីករាយនិងមានមោទនភាពណាស់សម្រាប់ភាពយន្ត រឿង«ដើម្បីកូន» ដែលបានបន្តរចូលរួមមហោស្រពភាពយន្តអន្តរជាតិនៅលើទឹកដីអាមេរិក Asian World Film Festival
គេស្គាល់កូរ៉េដោយសារវិស័យភាពយន្តនិងចម្រៀងKPOP សង្ឃឹមរដ្ឋាភិបាលនឹងអនុញ្ញាតិអោយ បើករោងកុនឆាប់ៗ និងទម្លាក់កញ្ចប់ថវិការដើម្បីពង្រឹង វិស័យភាពយន្តអោយដើរខ្លាំងលើឆាកអន្តរជាតិ ពួកខ្ញុំផលិតករនឹងធានាយកសាច់យកឈាមយកខួរ ក្បាលយកមនសិការជាតិខ្មែរដើម្បីបម្រើជូនជាតិ លើវិស័យភាពយន្តអោយរីកចម្រើនដូចសម័យដូនតា ជួយចែករំលែកដើម្បីបងប្អូនយើងបានដឹងផង

ហួយ យ៉ាឡេង

ចំណែកមហាជនវិញ ក៏បានសម្តែងពីការរីករាយមិនចាញ់លោក ហួយ យ៉ាឡេង ប៉ុន្មានឡើយ ដែលស្នាដៃរបស់លោកត្រូវបានពិភពលោកមើលឃើញជាបណ្តើរៗហើយ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ហួយ យ៉ាឡេង 
ហួយ យ៉ាឡេង 
ហួយ យ៉ាឡេង 
ហួយ យ៉ាឡេង 
ផ្ទាំងរូបភាពខ្សភាពយន្ត «ដើម្បីកូន»
ផ្ទាំងរូបភាពខ្សភាពយន្ត «ដើម្បីកូន»
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T