គុណសម្បត្តិ និងគុណវិបត្តិនៅពេល Dating តារានិករនីមួយៗ!

//s9.kh1.co/96/96fcf932125918d6866260125a1b030fabd8db9f.jpeg
យុវវ័យ

 ២៦-តុលា-២០២១ ៨ល្ងាច · ២ ឆ្នាំមុន

មកដឹងពីគុណសម្បត្តិ និងគុណសម្បត្តិមួយចំនួន មុននឹងឈានចូលទំនាក់ទំនងជាមួយតារានិករនីមួយៗ!

យល់ដឹង៖ ក្នុងទំនាក់ទំនងស្នេហានីមួយៗ តែងតែមានភាពចុះសម្រុង និងមិនចុះសម្រុងនៅពេលខ្លះ ហើយវាជារឿងធម្មតាទៅហើយ ប៉ុន្តែបើសិនជាអាចកាត់ផ្ដាច់គុណសម្បត្តិបានខ្លះ វានឹងធ្វើឲ្យទំនាក់ទំនងដំនើរការបានយូរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញអ្នកពី គុណសម្បត្តិ និងគុណវិបត្តិនៅពេលមានទំនាក់ទំនងជាមួយតារានិករនីមួយៗ ៖

♈️ Aries (Mar 21 – Apr 19)

គុណសម្បត្តិ៖ ពួកគេងាយធ្វើឲ្យអ្នកលង់នឹងភាពគួរឲ្យស្រលាញ់របស់ពួកគេ។ អ្នកនឹងមានអារម្មណ៍ទាក់ទាញផ្លូវចិត្ត និងផ្លូវកាយ ទៅកាន់ពួកគេខ្លាំង។

គុណវិបត្តិ៖ ពួកគេពិតជាចូលចិត្តធ្វើអ្វីឲ្យពិបាកលើខ្លួនឯងហើយអាចធ្វើឲ្យអ្នកតានតឹងបាន។ ពេលខ្លះពួកគេអាចមានភាពរំជើបរំជួលពេក។

♉️ Taurus (Apr 20 – May 20)

គុណសម្បត្តិ៖ ពួកគេអាចចម្អិនបានល្អ ឬយ៉ាងហោចណាស់ក៏អាច ចេះទុកដាក់ និងមើលថែអ្នកបានល្អ។ ចូលចិត្តការស្រលាញ់ ការអោបថើប និងមានភក្ដីភាពខ្លាំង។

គុណវិបត្តិ៖ អាចមានការលំបាកក្នុងការបើកចិត្ត ហើយអាចហាក់ដូចជាមានភាពផ្ទាល់ខ្លួនច្រើន។ ពេលខ្លះពួកគេអាចជាខ្ជិលខ្លាំង។

♊️ Gemini (May 21 – Jun 20)

គុណសម្បត្តិ៖ មានមនោសញ្ចេតនា ហើយនឹងតែងតែដាក់អារម្មណ៍ និងតម្រូវការរបស់អ្នកជាមុន។ គួរឲ្យស្រលាញ់ និងឆ្លាតណាស់។

គុណវិបត្តិ៖ អាចគិតច្រើនលើសលប់ ហើយអាចខឹងដោយសារហេតុផលខុសៗគ្នាជាច្រើន។ អាចធ្វើឲ្យអ្នកមានអារម្មណ៍ថាមានបញ្ញាអន់ជាង។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

គុណសម្បត្តិ៖ ជាមនុស្សម្នាក់ដែលអ្នកពិតជាអាចទុកចិត្តបាន និងពិតជាល្អជាមួយនឹងការប្តេជ្ញាចិត្ត  ហើយមើលថែអ្នកយ៉ាងត្រឹមត្រូវបំផុត។

គុណវិបត្តិ៖ នឹងមិនដែលប្រាប់អ្នកថា មានរឿងអ្វីនោះទេ ព្រោះពួកគេមិនចូលចិត្ត បង្កើតជម្លោះ។ ពេលខ្លះអាចនឹងតបតជាមួយអ្នកខ្លះៗដែរ។

♌️ Leo (Jul 23 – Aug 22)

គុណសម្បត្តិ៖ អ្នកនឹងមានអនុស្សាវរីយ៍ល្អៗ ជាមួយពួកគេដែលមិនអាចបំភ្លេចបាន។ មិនសូវមានពេលវេលារអាក់រអួលក្នុងទំនាក់ទំនងទេ ហើយពួកគេជាមនុស្ស Hot ខ្លាំង។

គុណវិបត្តិ៖ ពេលខ្លះអាចទៅជាកាចខ្លាំងដូចកម្រោលចូល ហើយប្រហែលជាមិនស្មោះត្រង់ជានិច្ចឡើយ។ អាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នក ព្រោះមិនសូវជាមនោសញ្ចេតនាឡើយ។

♍️ Virgo (Aug 23 – Sep 22)

គុណសម្បត្តិ៖ ជាមនុស្សដែលផ្អែមល្ហែមបំផុត ហើយនឹងគិតដល់អារម្មណ៍របស់អ្នកគ្រប់ពេលជានិច្ច។ គួរឲ្យស្រលាញ់ ប៉ុន្តែមានចរិតចាស់ទុំ។

គុណវិបត្តិ៖ ពួកគេអាចនឹងមានអារម្មណ៍មិនល្អចំពោះខ្លួនឯងច្រើន ប៉ុន្តែនឹងទទួលយកការលើកទឹកចិត្តរបស់អ្នកគ្រប់ពេលវេលា។ អាចមានមនោសញ្ចេតនា និងភាពរំជើបរំជួលខ្លាំងពេក។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

គុណសម្បត្តិ៖ ជាមនុស្សម្នាក់ដែលមានជំនាញខាងថើបល្អ ចេះរបៀបចែចង់ច្រើន និងធ្វើឲ្យអ្នកមានអារម្មណ៍ពិសេសបាន។

គុណវិបត្តិ៖ ពេលខ្លះលក្ខណៈខាងក្រៅរបស់ពួកគេ អាចទុកអ្នកឲ្យអ្នកមានអារម្មណ៍ដូចនៅម្នាក់ឯងបាន។ មានការលេងសើចអាចជាការរំខានដល់អ្នក។

♏️ Scorpio (Oct 23 – Nov 21)

គុណសម្បត្តិ៖ មនុស្សម្នាក់ដែលអ្នកតែងតែអាចជឿជាក់បាន និងយល់ពីអ្នកច្បាស់ ហើយពិតជាមានភាពខ្លាំងខាងអារម្មណ៍ស្នេហា និងមនោសញ្ចេតនា។

គុណវិបត្តិ៖ ពេលខ្លះអាចកាចខ្លាំងពេក ឬ Serious ហើយធ្វើឲ្យបរិយាកាសទាំងមូលប្រែជាមិនល្អ។ 

♐️ Sagittarius (Nov 22 – Dec 21)

គុណសម្បត្តិ៖ ពួកគេមានភាពកំប្លែងខ្លាំងដែលនឹងធ្វើឲ្យអ្នកអស់សំណើចបាន។ អ្នកនឹងរីករាយជាមួយពួកគេជានិច្ច ហើយពួកគេចូលចិត្តទំនាក់ទំនងខាងផ្លូវចិត្ត។

គុណវិបត្តិ៖ នឹងមិនងាយប្តេជ្ញាចិត្ត ឬអាចអាច Serious ខ្លាំង។ អាចជាមនុស្សដែលមានចិត្តប្រែប្រួលបន្តិច ឬដូចជាមិនទាន់ពេញវ័យ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

គុណសម្បត្តិ៖ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ពិសេសៗ ជារៀងរាល់ថ្ងៃ។ ជាមនុស្សម្នាក់ដែលនឹងតែងតែស្មោះត្រង់ និងគួរឲ្យទុកចិត្តបំផុតសម្រាប់អ្នក។

គុណវិបត្តិ: អាចមានការគ្រប់គ្រងខ្លាំងណាស់។ អាចមានការប្រែប្រួលដោយដឹងមុន ឬមិនដឹងមុន។

♒️ Aquarius (Jan 20 – Feb 18)

គុណសម្បត្តិ៖ ពួកគេតែងតែព្យាយាមអ្វីដែលថ្មីៗ និងមានភាពសប្បាយរីករាយពេលបាននៅជាមួយ។ នឹងមិនធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលនោះទេ។

គុណវិបត្តិ៖ ពេលខ្លះពួកគេមិនមានចរិតដូជាមនុស្សធំ ក្នុងស្ថានភាពណាមួយនោះទេ ហើយវាអាចនាំឲ្យមានបញ្ហាបាន អាចឆេវឆាវបន្តិច។

♓️ Pisces (Feb 19 – Mar 20)

គុណសម្បត្តិ៖ ពួកអ្នកនឹងឃើញខ្លួនឯងសើចច្រើន ពេលនៅជាមួយពួកគេ។ ពួកគេនឹងក្លាយជាមិត្តល្អបំផុតរបស់អ្នកផង និងជាដៃគូដ៏ល្អម្នាក់ផង។

គុណវិបត្តិ៖ នៅសុខៗអារម្មណ៍របស់ពួកគេក៏ប្ដូរ ហើយស្ងៀមស្ងាត់ ដោយមិនប្រាប់អ្នកពីមូលហេតុ។ ការប្រាស្រ័យទាក់ទងមិនត្រឹមត្រូវ ក៏អាចក្លាយជាបញ្ហាបានដែរ។

ប្រភព៖ themindsjournal

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T