បរទេស៖ ស្របពេលដែល FIFA កំពុងតែមមាញឹកខ្លាំងជាមួយគម្រោងចង់ដំណើរការព្រឹត្តិការណ៍ World Cup រៀងរាល់ ២ ឆ្នាំម្តង, ខាង UEFA ឯណោះវិញក៏កំពុងតែរវល់ខ្លាំងជាមួយការប្រកួតប្រជែងពាន Nations League ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Aleksander Ceferin ដែលជាប្រធានសមាគមន៍បាល់ទាត់ អឺរ៉ុប ហៅកាត់ UEFA មានផែនការចង់អញ្ជើញក្រុមខ្លាំងរបស់ អាមេរិកឡាទីន ចំនួន ២ នោះគឺក្រុមជម្រើសជាតិ ប្រេស៊ីល និង អាហ្សង់ទីន ដើម្បីមកចូលរួមប្រកួតក្នុងពានរង្វាន់នៅតំបន់ អឺរ៉ុប។
យោងតាមការចុះផ្សាយរបស់ការសែត La Gazzetta dello Sport បានឱ្យដឹងថា UEFA គឺមានបំណងចង់ឱ្យពាន Nations League ត្រូវបានគេទទួលស្គាល់ទូទាំងសកល តាមរយៈការអញ្ជើញក្រុមមកពីសហព័ន្ធនីមួយៗដើម្បីមកចូលរួមប្រកួតប្រជែង។
យ៉ាងណាមិញ គំនិតបែបនេះក៏វាមិនមែនជាបញ្ហាចោទដែរ ដោយសារតែទំនាក់ទំនងរវាង សមាគមន៍បាល់ទាត់អឺរ៉ុប (UEFA) និង សមាគមន៍បាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) គឺមានលក្ខណៈស្អិតរមួតមែនទែន, ជាពិសេសនៅ ខែ មិថុនា ឆ្នាំ ២០២២ ខាងមុខនឹងមានការរៀបចំការប្រកួតដ៏ធំមួយ រវាងក្រុម អាហ្សង់ទីន (ជើងឯក Copa America) ទល់នឹងក្រុម អ៊ីតាលី (ជើងឯក European Championships), ដែលនេះក៏ជាការរៀបចំរបស់សមាគមន៍បាល់ទាត់ប្រចាំទ្វីបទាំង ២ ផងដែរ៕
ប្រភព៖ Marca