មិនដឹងជាយ៉ាងណា? ពេលស្វាមី Angelababy ត្រូវប្រើអ៊ុកស៊ីសែនជំនួយបែបនេះ

//s9.kh1.co/e8/e8b450f21fff28cb436cd8cbf722d7ee6b25f6b2.jpg
តារា & កម្សាន្ដ

 ២៤-តុលា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ធ្វើឲ្យហ្វេនៗកាន់តែបារម្ភ នៅពេលបានឃើញពីរូបភាពរបស់ តារាសម្ដែង លោក​ Huang Xiaoming ស្គមជាងមុនហើយ ត្រូវប្រើអុកស៊ីសែនជំនួយទៀត

ចិន៖ មួយរយៈចុងក្រោយមកនេះ តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព លោក Huang Xiaoming ដែលត្រូវគេស្គាល់ថាជាស្វាមីតារាស្រី Angelababy បានធ្វើឲ្យហ្វេនៗយកចិត្តទុកដាក់ និងតាមដាន បន្ទាប់ពីលោកបានបង្ហាញខ្លួនប្លែក និងស្គមជាងមុនខ្លាំង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ យោងតាមទំព័រដ៏ល្បីមួយ ស្រាប់តែបានចេញមកបង្ហោះព័ត៌មាន និងរូបភាពរបស់ Huang Xiaoming ដែលបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលនៅក្នុងនោះ តារាប្រុសរូបនេះ បានចែករំលែកវីដេអូមួយ ទៅដល់ទស្សនិកជន ធ្វើឲ្យពួកគេកាន់តែបារម្ភពីសុខភាពរបស់លោក ក្រោយពីបានឃើញ រូបរាងស្គមជាងមុន ព្រមទាំងពាក់អុកស៊ីសែនជំនួយដកដង្ហើម ទៀតផង។

ម៉្យាងវិញទៀត អ្នកលេងបណ្ដាញសង្គមជាច្រើន ក៏បានលើកឡើងថា តារាប្រុសរូបនេះ កំពុងតែឈឺធ្ងន់ និងធ្វើឲ្យលោកមើលទៅគ្មានភាពស្រស់ស្រាយ ទាក់ទាញដូចមុន ។ យ៉ាងណាមិញ ចុងក្រោយ ទំព័រ QQ ក៏បានចេញមកបង្ហាញថា នេះគ្រាន់តែរូបភាព នៅពីក្រោយឆាកសម្ដែងតែប៉ុណ្ណោះ៕ 

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

 Huang Xiaoming 
 Huang Xiaoming 
 Huang Xiaoming 
 Huang Xiaoming 
 Huang Xiaoming 
 Huang Xiaoming 
រូបភាព Huang Xiaoming ប្រើអុកស៊ីសែនជំនួយ
រូបភាព Huang Xiaoming ប្រើអុកស៊ីសែនជំនួយ
រូបភាព Huang Xiaoming ប្រើអុកស៊ីសែនជំនួយ
រូបភាព Huang Xiaoming ប្រើអុកស៊ីសែនជំនួយ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T