មិនសរសើរម្តេចបាន បើឥតខ្ចោះយ៉ាងហ្នឹង! ឱក សុគន្ធកញ្ញា ធ្វើឲ្យបរទេសច្បាស់ភ្នែកជាមួយអត្តសញ្ញាណខ្មែរ! (មានវីដេអូ)

//s9.kh1.co/e6/e685b54ccd800972b27e38ff65019df13aabf242.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០២១ ៧ល្ងាច · ២ ឆ្នាំមុន

ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា ក្នុងកម្មវិធី [MEKONG - KOREA FRIENDSHIP CONCERT] កាលពីយប់មិញ

ភ្នំពេញ៖ ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា ក្នុងកម្មវិធី [MEKONG - KOREA FRIENDSHIP CONCERT] កាលពីយប់មិញ ពិតជាបានសាងនូវរូបភាពជាប្រវត្តិសាស្រ្តដ៏អស្ចារ្យខ្លាំងបំផុតមិនធ្លាប់មានក្នុងសិល្បៈកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា
  ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា

កំពូលតារាចម្រៀងរូបនេះ បានបង្ហាញនូវភាពទន់ភ្លន់ ប៉ុន្តែពោពេញដោយកម្លាំងអស្ចារ្យ ម៉ឺងម៉ាត់ ពេញព្រៀប ដោយភាពជឿជាក់ដែលជាអត្តសញ្ញាណរបស់ខ្មែរទៅឲ្យពិភពលោកបានឃើញ។ នេះពិតជាខ្លាំងនៅតែខ្លាំង ហើយកាន់តែខ្លាំងនាមជាកំពូលតារាសម្រៀងស្រីលេខ១ប្រចាំប្រទេស និងក្រោមដំបូលផលិតកម្មដ៏ធំជាងគេក្នុងស្រុក គឺ «ផលិតកម្មរស្មីហង្សមាស»

  ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា
  ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា

បទ ‘‘រស់ជាខ្លួនឯង’’ ដែល ឱក សុគន្ធកញ្ញា លើកយកមកសម្តែងកាលពីយប់មិញនេះ ត្រូវបានផលិតឡើងយ៉ាងពិសេសពី «ផលិតកម្មរស្មីហង្សមាស» ដែលមានការគាំទ្រជាពិសេសពីក្រុមហ៊ុន Smart បានរំលេចចេញនូវរូបភាពយ៉ាងគួរឲ្យស្ញប់ស្ញែងជាទីមោទនៈ។ គ្រងឈុត នាយរោង ដ៏ប្រណិត ឱក សុគន្ធកញ្ញា រាំពត់ពែនយ៉ាងគួរឲ្យគយគន់ លាយឡំនឹងឈុតសម័យទំនើប ព្រមជាមួយសំឡេងដ៏មានអំណាច ពិតជារូបភាពដ៏ឥតខ្ចោះមួយដែលធ្វើឲ្យអ្នកទស្សនាមិនអាចបំភ្លេចបាន។ មានមតិជាច្រើនបានលើកឡើងថា គ្រប់យ៉ាងក្នុងការសម្តែងនេះពិតជា Perfect មិនថាការរៀបចំឆាក ភ្លើង សម្លៀកបំពាក់ អ្នកចម្រៀង គឺរូបភាពដែលចេញមកទាំងស្រុងពិតជាប្រណិត និងអស្ចារ្យ។

  ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា
  ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា

បន្ទាប់ពីការផ្សាយផ្ទាល់ចប់ភ្លាមៗ ឃើញមានការចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម ដែលបានបង្ហាញពីអារម្មណ៍ រំភើប និងមោទនភាពនូវការសម្តែងរបស់កំពូលតារាចម្រៀងយើងមួយរូបនេះទៅកាន់ពិភពលោក៕

  ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា
  ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា
  ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា
  ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា
https://s9.kh1.co/__image/w=650,h=343,q=100/24/2461ab8f48f700e939020e39f9edab5f993a40a1.jpg
  ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា
  ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា
  ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា
  ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា
  ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា
  ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា
  ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា
  ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា

ទស្សនាវីដេអូបទចម្រៀងដ៏ពិសេសនេះតាមរយៈ Link ខាងក្រោម៖

វីដេអូ
ឱក សុគន្ធកញ្ញា
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T