កីទ្បា
២៣-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុនSergino Dest ថា Barcelona ត្រូវតែលេងជាក្រុមទើបអាចឈ្នះ Real Madrid បាន
អេស្ប៉ាញ៖ ខ្សែការពារស្លាបស្តាំក្លិប Barcelona កីឡាករ Sergino Dest បានរៀបរាប់វិធីដែលក្រុមរបស់ខ្លួនត្រូវធ្វើដើម្បីយកឈ្នះ Real Madrid បាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស កីឡាករ Sergino Dest
ជាការពិតណាស់ នៅរាត្រីថ្ងៃអាទិត្យស្អែកនេះ Dest ព្រមទាំង Barcelona នឹងត្រូវបើកទ្វារកីឡដ្ឋាន Camp Nou របស់ខ្លួនស្វាគមន៍ Real Madrid ក្នុងការប្រកួតក្របខណ្ឌ La Liga ខណៈពេលដែល ក្រុមអ្នកមានបុណ្យ ខកខានស្គាល់រសជាតិឈ្នះ ក្រុមអធិរាជសពីររដូវកាលមកហើយ។
ការប្រកួតរវាង Barcelona ទល់នឹង Real Madrid Dest បាននិយាយថា៖
ខ្ញុំំគិតថាគន្លឹះដែលសំខាន់បំផុត គឺ យើងត្រូវសហការគ្នាជាក្រុម។ ពួកយើងនឹងរឹងមាំពេលដែលយើងនៅរួមគ្នាជាក្រុម។ ពួកគេយើងមិនអាចធ្វើវាបានតែម្នាក់ឯងបានឡើយ។ Barcelona បានទទួលជ័យជម្នះក្នុងការប្រកួតពីរលើកចុងក្រោយ ហើយ ពួកយើងកំពុងមានអារម្មណ៍ល្អ និង ត្រូវតែបន្តលទ្ធផលបែបនេះទៀត។ ខ្ញុំគិតថា El-Clasico ជា ការប្រកួតដ៏តានតឹង ប៉ុន្តែ ពួកយើងត្រូវតែធ្វើវាឲ្យបាន៕
កីឡាករ Sergino Dest កីឡាករ Sergino Dest ប្រភព ៖ sportskeeda