តារាកម្សាន្ត÷ ទីបំផុតឈុត វប្បការិកាចត្វានិមិត្ត គ្រងដោយបេក្ខនារីពាក់ស្លាកលេ១៣ កញ្ញា សុង សុភ័ក្រ ត្រូវបានគណកម្មាការជ្រើសរើសជាឈុតល្អជាងគេក្នុងចំណោម៥ នៅក្នុងការប្រកួតវគ្គបឋមក្នុងកម្មវិធីបវរកញ្ញាឯកចក្រវាលកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញភាពប្រណីតនៃឈុតនេះត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញ ដោយមានផ្ទៃស្បៃស្បែកដ៏ធំស្ថិតនៅក្នុងទម្រងល្ខោនស្រមោលស្បែកធំ ដែលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់កម្ពុជានៅពីក្រោយ និងមានខ្នុក(ដែលជារបាំងមុខ) សម្រាប់តួអង្គពាក់នៅក្នុងការសម្តែងល្ខោនខោលដែលត្រូវបានអង្គការយូណេស្គូដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស នាថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៨ ។
សូមបញ្ជាក់ផងដែលថា ឈុតដែលមានរួមបញ្ចូលទៅដោយសម្បត្តិវប្បធម៌-អរិយធម៌ និងអត្តសញ្ញាណជាតិខ្មែរមួយនេះ គឺជាការច្នៃម៉ូតដោយអ្នកច្នៃម៉ូតវ័យក្មេងខ្មែរដ៏ល្បីលោកទឹកគ្រឿង សហការគូររូប និងរៀបចំច្នៃដោយក្រុមក្មេងវត្ត ដែលជាអ្នកនៅពីក្រោយឈុតដ៏ស្រស់ស្អាត និងប្រកបដោយអត្ថន័យមួយនេះ ដោយមានអ្នកគាំទ្រជាច្រើនសង្ឃឹមថាឈុតមួយនេះនឹងមានវត្តមានលើឆាកអន្តរជាតិ៕
ចង់ឃើញថាតើ ឈុតមួយនេះស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷
ប្រភពដកស្រង់រូបភាព÷ គេហទំព័រ Miss Universe Cambodia