បាត់មុខយូរហើយ ស្ងាត់ៗ Go Ah Ra ត្រលប់មកធ្វើជាតួឯកក្នុងរឿងជាថ្មី

//s9.kh1.co/32/32aaf0247c9bbf1a860461058c16b960cc732fd6.png
តារា & កម្សាន្ដ

 ២២-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តារាសម្ដែងស្រីដែលបានបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ស្រាប់តែត្រលប់មកវិញដែលសម្ដែងជាតួឯកនៅក្នុងរឿងភាគកូរ៉េថ្មីមួយ។

កម្សាន្ត៖ តារាសម្ដែងស្រីលំដាប់តួឯក Go Ah Ra បានបាត់មុខពីសិល្បៈតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ដែលធ្វើឲ្យទស្សនិកជននឹករលឹកនាងជាខ្លាំង។ ក្រោយពីស្ងាត់ដំណឹង៥ឆ្នាំមក នាងបានត្រលប់មកវិញជាមួយនឹងខ្សែភាពយន្ដថ្មីដោយសម្ដែងជាតួឯកស្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Go Ah Ra
Go Ah Ra

យោងទៅតាមប្រភពព័ត៌មាន កាលពីថ្ងៃទី២០កន្លងទៅនេះ បានឲ្យដឹងថា Go Ah Ra ត្រូវបានជ្រើសរើសជាតួឯកស្រីសម្រាប់ភាពយន្ដភាគថ្មី Sad Tropical។ នៅក្នុងនោះផងដែរ រឿងភាគថ្មីដែល Ah Ra នឹងចូលរួមសម្ដែងនេះក៏ជាការងារសិល្បៈដំបូងរបស់នាងផងដែរ។

Go Ah Ra
Go Ah Ra

យ៉ាងណាមិញនៅក្នុងរឿងភាគថ្មីនេះ មិនទាន់សម្រេចរើសតួឯកប្រុសបាននោះទេ ដោយសារតែ Kim Seon Ho ត្រូវបានគេជ្រើសរើសយកមកសម្ដែងជាតួឯកប្រុសនោះ ត្រូវបានដកចេញព្រោះមានរឿងអាស្រូវ។ ទោះបីយ៉ាងណាក៏ដោយក៏មហាជននៅតែទន្ទឹមរងចាំវត្តមានរបស់ Go Ah Ra ជានិច្ច៕

Go Ah Ra
Go Ah Ra

ប្រភព៖ MyDramaList

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T