ខ្មែរយើង អាចចូលថៃ ដោយមិនបាច់ចត្តាឡឺស័ក ចាប់ពីថ្ងៃ១ វិច្ឆិកា នេះទៅ

//s9.kh1.co/98/98318aec7ff6443105ba3d2659a85087c155470c.jpg
សង្គម

 ២២-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ប្រទេសចំនួន៤៦ ក្នុងនោះរួមទាំងប្រទេសកម្ពុជាដែរ អាចចូលទៅកាន់ប្រទេសថៃដោយមិនបាច់ធ្វើចត្តាឡីស័កបាន

ថៃ៖ នាយករដ្ឋមន្រ្តី ប្រាយុធ ចាន់អូចា បានប្រកាសថា ប្រទេសថៃនឹងបើកទ្វារទទួលអ្នកទេសចរមកពី ៤៦ ប្រទេសជំនួសឱ្យប្រទេសដែលមានហានិភ័យទាបនៃជំងឺកូវីដ១៩ ដែលបានប្រកាសមុននេះ ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែវិច្ឆិកាខានមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ អ្នកទេសចរមកពីប្រទេសចំនួន ៤៦ ដែលត្រូវបានពិពណ៌នាថា ជាក្រុមដែលមានហានិភ័យទាបអាចចូលមកប្រទេសថៃតាមយន្តហោះដោយគ្មានការចត្តាឡីស័ក ប្រសិនបើពួកគេទទួលបានការចាក់វ់ាក់សាំងពេញលេញ និងមានភស្តុតាង លិខិតបញ្ជាក់ថាគ្មានមេរោគកូវីដ និងត្រូវធ្វើតេស្តម្តងទៀតពេលទៅដល់ទឹកដីប្រទេសថៃ។

លើសពីនេះទៀតសោត លោកឧត្តមសេនីយ៍ ប្រាយុធ បានបន្ថែមថាក្នុងពេលនេះក្រសួងសុខាភិបាលនឹងពន្លឿនការចាក់វ៉ាក់សាំងក្នុងស្រុក ដោយលោកក៏បានដាស់តឿនប្រជាជនឱ្យប្រកាន់ខ្ជាប់នូវវិធានការណ៍សុខភាព ដែលបានកំណត់ ការពាក់ម៉ាស់ លាងដៃ ឱ្យបានញឹកញាប់ និងការគម្លាយ ឃ្លាតសង្គមដូច្នេះដែរ៕

ប្រភព៖ bangkokpost

សូមទស្សនារូបភាពខាងក្រោម៖

ប្រាយុធ ចាន់អូចា 
ប្រាយុធ ចាន់អូចា 
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T