អ្នកមិនទាន់មានសង្សារ ពេលឃើញរូប ស៊ីន យូប៊ីន និង វៃហាំង ចង់រមួលពោះ - Khmerload

អ្នកមិនទាន់មានសង្សារ ពេលឃើញរូប ស៊ីន យូប៊ីន និង វៃហាំង ចង់រមួលពោះ

https://s9.kh1.co/d3/d3195f50c28ef90d1f0e7133759e4f2791726a65.jpg
តារា & កម្សាន្ដ
 22-Oct-2021 9am · a month ago

មិនច្រណែនមិនបាន ស៊ីន យូប៊ីន និង វៃហាំង ទៅដើរលេងសម្ដែងកាន់តែសម្ដែងភាពផ្អែមល្ហែមបែបនេះ។

ពោធិ៍សាត់៖ ពិតណាស់ តារាសម្ដែងស្រី កញ្ញា ស៊ីន យូប៊ីន គឺជាតារាសម្ដែងវ័យក្មេង សម្រស់ស្អាត និងមានទេពកោសល្យខ្ពស់ប្រចាំប្រទេសកម្ពុជា។ ក្នុងការងារសិល្បៈកន្លងមក យើងបានដឹងហើយថា នាងតែងតែចាប់ដៃគូសម្ដែងជាមួយ លោក ខាត់វ៉ៃហាំង ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន។   

ជាមួយគ្នានេះ មិនថាក្នុងរឿង ឬក្រៅឆាកនោះទេ​ អ្នកទាំងពីរពិតជាសមគ្នាដូចជាគូស្នេហ៍ពិតប្រាកដអញ្ចឹង វាក៏ជាមូលហេតុដែលធ្វើឲ្យអ្នកគាំទ្រផ្គូរផ្គងពួកគេផងដែរ។ បើក្រឡេកទៅមើលរូបសម្បត្តិវិញ ឃើញថា អ្នកទាំងពីរមានមុខមាត់ស្អាត សង្ហាខ្លាំងតែម្ដង។ ហើយមួយរយៈចុងក្រោយ នេះឃើញថា តារាប្រុស្រីទាំងពីរដួងនេះ កាន់តែបង្ហាញភាពស្និទ្វស្នាល និង ក្ដីស្រលាញ់ចំពោះគ្នាកាន់តែខ្លាំងឡើង គួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មុននេះបន្តិច កញ្ញា ស៊ីន យូប៊ីន បានបង្ហោះរូបភាពស្វីតៗជាមួយ ខាត់ វ៉ៃហាំង ជាច្រើនសន្លឹក។ ដោយរូបភាពទាំងនោះ អ្នកទាំងពីរ ក្នុងដំណើរកម្សាន្តទៅកាន់ខេត្តពោធិ៍សាត់ និង បង្ហាញសកម្មភាពយ៉ាងស្និតស្នាលផ្អែមល្ហែម ។ មិនតែប៉ុណ្ណោះ រូបភាពប៉ុន្មានសន្លឹកនេះ អ្នកទាំងពីរកាន់តែ ស្រស់ស្អាត ស្រស់សង្ហា និង ទាក់ទាញខ្លាំងតែម្ដង៕  

សូមទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=488,q=100/12/1269d2c064e341e836ac3b3568168038d035f601.jpg
ខាត់ វ៉ៃហាំង
https://s9.kh1.co/__image/w=650,h=976,q=100/dd/dd8fcefa93b8a33a1f35c049941eaf76546ef8b3.jpg
ស៊ីន យូប៊ីន
https://s9.kh1.co/__image/w=650,h=911,q=100/c1/c1816dcc23f4b867e1d0a4e0fff78116af9fe076.jpg
ស៊ីន យូប៊ីន និង វៃហាំង
https://s9.kh1.co/__image/w=650,h=911,q=100/9b/9be9d3e3b27f68ffeac63ffda1c29494de1e556e.jpg
ស៊ីន យូប៊ីន និង វៃហាំង
https://s9.kh1.co/__image/w=650,h=906,q=100/28/28e47ab4baf2ccadcf5cedfe577fe962ba514ca6.jpg
ស៊ីន យូប៊ីន និង វៃហាំង
https://s9.kh1.co/__image/w=650,h=911,q=100/57/57cb68bd7fcfa3987b786ec596d43a321f3f7965.jpg
ស៊ីន យូប៊ីន និង វៃហាំង
https://s9.kh1.co/__image/w=650,h=910,q=100/46/46ec4994f2cfd3f6f930731714212358e9165d3f.jpg
ស៊ីន យូប៊ីន និង វៃហាំង
ស៊ីន យូប៊ីន ខាត់ វ៉ៃហាំង
Heng Sivchean
S.C

អត្ថបទទាក់ទង