ធ្លាប់តែឃើញបុណ្យ Halloween តុបតែងគួរឲ្យខ្លាច មើល Kendall Jenner តែងឡើងដូចទេពធីតា

//s9.kh1.co/0e/0e640a1db83337a170273db094649152aebdb1a2.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២១ ៥ល្ងាច · ២ ឆ្នាំមុន

ធ្លាប់តែឃើញតុបតែងក្នុងពិធីបុណ្យ Halloween បែបគួរឲ្យខ្លាច តែមើល Kendall Jenner ឡើងដូចទេពអប្សរ។

បរទេស៖ ជារៀងរាល់ឆ្នាំនៅថ្ងៃបុណ្យ Halloween ទស្សនិកជនមានឱកាសបានឃើញនូវការតុបតែងខ្លួនប្លែកៗ ដ៏ពិសេសរបស់សម្រស់តារាល្បីៗជាច្រើន។ ទោះយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះការសម្តែងសំលៀកបំពាក់ដ៏ល្អបំផុតរបស់ Kendall Jenner ក្នុងឆ្នាំ ២០១៩ នៅតែត្រូវបានគេចាត់ទុកថា ដូចជារឿងព្រេងនិទានហើយមិនអាចបំភ្លេចបាននៅក្នុងបេះដូងទស្សនិកជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងបុណ្យ Halloween នេះដែរ តារាម៉ូដែលអាយុ ២៥ ឆ្នាំលេងជាឈុតធំតែម្ដង ដោយបានជួលសេះសហើយប្រែទៅជាទេពធីតាដ៏ស្រស់ស្អាត។ ជាពិសេស នាងបានស្លៀកសម្លៀកបំពាក់ពណ៌មាសដ៏ស្រស់ស្អាតឆើតឆាយ ជាមួយនឹងស្លាបទេវតាដ៏អស្ចារ្យ។

ក្នុងនោះផងដែរ ស៊េរីនៃរូបថត Halloween របស់ Kendall បានធ្វើឱ្យអ្នកនិយមអ៊ីនធឺណេត ចំហរមាត់តែម្ដង ដោយសារតែភាពស្រស់ស្អាតមិនគួរឱ្យជឿរបស់ Kendall និងភាពថ្លៃថ្នូរបែបអភិជននិយម។ លើសពីនេះ ទស្សនិកជនជាច្រើនបានប្រដូចរូបភាពរបស់ Kendall Jenner ថាស្អាតដូចឈុតក្នុងរឿងនិទានជាមួយទេពអប្សរជាមួយសេះសដូច្នេះ៕

ប្រភព៖ kenh14

សូមទស្សនារូបភាពខាងក្រោម៖

Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T