ពូកែមែន! តារាប្រុស៤ដួងនេះ សុទ្ធតែជាម្ចាស់ដីឡូតិ៍ និងប៉ិន ខាងរកសុីអចលនទ្រព្យ

//s9.kh1.co/eb/ebc5744f41d294f9f459da5ef3e09ec0795d816a.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២១ ១១ព្រឹក · ២ ឆ្នាំមុន

សុំសរសើរ តារាប្រុស៤ដួងនេះ សុទ្ធតែជាម្ចាស់ដីឡូតិ៍ និងប្រសព្វខាងរកសុីអចលនទ្រព្យ

តារាកម្សាន្ត÷ ជោគជ័យទាំងនៅក្នុងអាជីពជាតារាចម្រៀង និងនៅក្នុងអាជីវកម្មតារាប្រុសខ្មែរល្បីៗចំនួន៤រូប គឺលោក យុត្តារ៉ា ឆានី លោកព្រាប សុវត្ថិ លោកអ៉ីណូ លោកខេមរៈ សិរីមន្ដ សុទ្ធសឹងតែជាម្ចាស់ដីឡូតិ៍ និងប្រសប់ខាងរកស៊ីអចលនទ្រព្យ ដោយគេសង្កេតឃើញថាតារាប្រុសទាំង៤រូបនេះ កំពុងក្តោបក្តាប់ជំនួញដីឡូតិ៍ធំៗដូចជា÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១/. លោក យុត្តារ៉ា ឆានី

លោក យុត្តារ៉ា ឆានី
លោក យុត្តារ៉ា ឆានី

អតីតតារាសម្តែង និងចម្រៀងដ៏មានឈ្មោះបោះសម្លេងរូបនេះ បាននឹងកំពុងសម្ងំរកស៊ីដីឡូតិ៍អស់រយ:ពេលជាច្រើនឆ្នាំមកហើយ។ តាមព័ត៌មានលើបណ្ដាញសង្គមផ្ទាល់ខ្លួន លោក ឆានី បានប្រាប់ឲ្យប្រិយមិត្តដឹងថា លោកគឺជា ម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន CTLV Real Estate។

២/.លោក ព្រាប សុវត្ថិ

លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ

តារាចម្រៀងចាស់វស្សា និងល្បីល្បាញរូបនេះវិញ ក៏ត្រូវបានមហាជនស្គាល់ថាជាអ្នកជំនួញអចលនទ្រព្យមួយដ៏ជោគជ័យ ដោយថាកាលពីពេលថ្មីៗកន្លងទៅនេះ លោកធ្លាប់បើកគម្រោងដីឡូតិ៍ជាមួយនឹងលោកឧកញ៉ាឡេងណាវ៉ាត់ត្រា។

៣/.លោក អុីណូ

លោក អុីណូ
លោក អុីណូ

តារាចម្រៀងដែលជាម្ចាស់បទប្រុសក្រញ្ញាញ់ខូចចិត្ត ឯណេះវិញក៏ជោគជ័យក្នុងវិស័យដីឡូតិ៍មិនស្ទើរដែរ ដោយលោកជាម្ចាស់គម្រោងដីឡូតិ៍ល្អប្រណិត BRAND ENO ជឿន សារិន ស្ថិតនៅជាប់ផ្សារត្រាំខ្នាថ្មី ។

៤/. លោកខេមរៈសិរីមន្ត 

លោកខេមរៈសិរីមន្ត 
លោកខេមរៈសិរីមន្ត 

មិនខុសអ្វីពេលលោកព្រាបសុវត្ថិប៉ុន្មានទេ លោកខេមរៈសិរីមន្តក៏ត្រូវបានមហាជន ស្គាល់ថាជាម្ចាស់គម្រោងដីឡូតិ៍ សហការជាមួយនឹងលោកឧកញ៉ាឡេងណាវ៉ាត់ត្រា៕

ព្រាប សុវត្ថិខេមរៈ​ សិរីមន្ត យុត្ថារ៉ា ឆានី
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T