រាជធានីភ្នំពេញ៖ អ្នកណាមិនស្គាល់ តារាសម្តែងប្រុសល្បី ក្នុងរឿង ទុំទាវ លោក ស៊ុក សោភា ដែលពេលនេះ លោកបានត្រឡប់មកទឹកដីកំណើតរបស់លោកវិញ ពោលគឺប្រទេសកម្ពុជា ក្រោយពីលោក បានចំណាយពេល ជាង១០ ឆ្នាំ រស់នៅក្នុងប្រទេសអូស្រ្តាលី ជាមួយគ្រួសាររបស់លោក។ តែយ៉ាងណា ទំនាក់ទំនងស្នេហាជាប្តីប្រពន្ធរបស់លោក ស៊ុក សោភា ក៏ត្រូវបានបញ្ចប់ ក្រោយពីភរិយារបស់លោក បានប្រកាសនៅលើបណ្តាញសង្គម កាលពីពេលកន្លងមកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីទទួលដំណឹងថា តារាសម្តែងរូបសង្ហា ស៊ុក សោភា បានត្រឡប់មកប្រទេសកម្ពុជាវិញ ហើយ ក្រោយចាយពេលជាច្រើនឆ្នាំ នៅលើទឹកដីបរទេស។
ក្នុងនោះ លោក ស៊ុក សោភា សរសេរបង្ហោះនៅលើបណ្តាញសង្គមថា WELCOME TO CAMBODIA!។
ហើយលោក ក៏បានបង្ហោះវីដេអូមួយពីលើយន្តហោះ ដោយបានបង្ហាញទេសភាពដ៏ស្រស់ស្អាតពីលើអាកាស ភ្ជាប់ជាមួយនឹង Caption ដូច្នេះថា៖