ល្អអីល្អយ៉ាងនេះ! តោខៀវ Chelsea ព្រលះ Malmö ៤ចង្កូម ក្នុងទឹកដីខ្លួនសម្រាប់ការប្រកួត UCL យប់មិញ(មានវីដេអូ)

//s9.kh1.co/09/099473005801c6559036581ccb937241093902da.jpg
កីទ្បា

 ២១-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តោខៀវ Chelsea ព្រលះ Malmö ៤ចង្កូម ក្នុងទឹកដីខ្លួនសម្រាប់ការប្រកួត UCL យប់មិញ

UCL៖ Chelsea បានឡើងទៅឈរលេខ២ ក្នុងពូល H ព្រឹត្តិការណ៍ Champions League ក្រោយលត់ក្រុមភ្ញៀវ Malmö យ៉ាងចាស់ដៃ​ នៅទឹកដី Stamford Bridge កាលពីយប់មិញ ដោយលទ្ធផល៤ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់៤គ្រាប់របស់ ក្រុមដែលដឹកនាំដោយលោក Thomas Tuchel ធ្វើបានដោយកីឡាករ ៣រូបផ្សេងគ្នា ក្នុងនោះ ខ្សែការពារ Adreas Christensen និង ខ្សែបម្រើ Kai Havertz រកបានម្នាក់១គ្រាប់ ខណៈខ្សែបម្រើសញ្ជាតិអ៊ីតាលី Jorginho ស៊ុតបាល់ពិន័យ១១ម៉ែត្រ បាន២គ្រាប់ម្នាក់ឯង។

https://s9.kh1.co/__image/w=650,h=366,q=100/e4/e4a9a89c432cd393b23af52b958488b80c4bcc70.png

គួរបញ្ជាក់ថា សម្រាប់ការប្រកួតបន្ទាប់ Chelsea នឹងត្រូវជួប Malmö សាជាថ្មីម្ដងទៀតនៅទឹកដីកីឡដ្ឋាន Eleda Stadion ប្រទេសស៊ុយអែត ដែលជាការប្រកូតជម្រុះក្នុងពូលជុំទី៤៕

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T