ខ្សែវីដេអូបុរសព្រៃភ្នំ ធ្លាប់តែរស់នៅក្នុងព្រៃជាង៤០ឆ្នាំ បានឃើញពិភពលោកខាងក្រៅលើកដំបូង មុនពេលស្លាប់ (មានវីដេអូ)

//s9.kh1.co/cd/cd9a42eba59d86329ecb0bf3a760ea091c2c8b88.jpg
សង្គម

 ២១-តុលា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

ក្នុងជីវិតសម័យទំនើបធ្វើឲ្យគាត់ចាប់ផ្ដើមបរិភោគអាហារកែច្នៃ និងមានពេលខ្លះថែមទាំងផឹកស្រាផងដែរ។

វៀតណាម៖ បុរសម្នាក់ឈ្មោះថា Ho Van Lang ត្រូវបានគេដាក់រហ្ស័សនាមឲ្យថា “តាហ្សង់” ឬបុរសព្រៃភ្នំ ក្រោយពីគាត់ធ្លាប់បានរស់នៅក្នុងព្រៃមួយកន្លែងនៃខេត្ត Quang Ngai ប្រទេសវៀតណាម អស់រយៈពេលជាង៤០ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវីដេអូឯកសារមួយបានឲ្យដឹងថា កាលពីឆ្នាំ១៩៧២ ឪពុករបស់គាត់បានភៀសខ្លួនចេញពីសង្គមទំនើប នៅពេលដែលប្រពន្ធ ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមវៀតណាម។ ហើយក្រោយមក ការរស់នៅក៏ចាប់ផ្ដើមផ្លាស់ប្ដូរ ដោយរស់នៅពឹងផ្អែកលើផ្លែឈើ ទឹកឃ្មុំ កណ្ដុរ ពស់ ស្វា និងកង្កែបជាដើម។ ហើយប្រហែលជា៨ឆ្នាំមុន ទាំងបីនាក់ឪពុកកូន ត្រូវបានគេជួយសង្គ្រោះ និងនាំយកទៅកាន់ភូមិមួយដែលមានមនុស្សរស់នៅ និងចាប់ផ្ដើមជីវិតថ្មីបែបទំនើបតែម្ដង។ លុះមកដល់ខែកញ្ញា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ គាត់ក៏បានទទួលមរណភាព ស្ថិតក្នុងអាយុ៥២ឆ្នាំ ដោយសារជំងឺមហារីកថ្លើម។

ទន្ទឹមនឹងនេះដែរ លោក Alvaro Cerezo ជាអ្នកតាមដានជីវិតរបស់ក្រុមគ្រួសារខាងលើ បាននិយាយថា៖

ខ្ញុំមិនចូលចិត្តឃើញគាត់រស់នៅក្នុងជីវិតទាន់សម័យឡើយ ហើយខ្ញុំតែងតែព្រួយបារម្ភថាគាត់ និងរាងកាយរបស់គាត់នឹងមិនអាចទប់ទល់នៃការផ្លាស់ប្ដូរជាមួយសម័យទំនើបឡើយ។ គាត់បានចំណាយពេលពេញមួយជីវិតរបស់គាត់រស់នៅក្នុងព្រៃ ហើយបន្ទាប់មកគាត់បានមករស់នៅក្នុងជីវិតសម័យទំនើបវិញ ដែលធ្វើឲ្យគាត់ចាប់ផ្ដើមបរិភោគអាហារកែច្នៃ និងមានពេលខ្លះថែមទាំងផឹកស្រាផងដែរ។

  លោក Alvaro Cerezo

យ៉ាងណាមិញ មានខ្សែវីដេអូមួយ ដែលបង្ហាញឲ្យឃើញថា មុនពេលទទួលមរណភាព បុរសព្រៃភ្នំ បានឃើញពិភពលោកខាងក្រៅជាលើកដំបូង ដោយការជិះយន្ដហោះ ស្នាក់នៅក្នុងសណ្ឋាគារទំនើប ជិះទូកកម្សាន្តដើរលេងតាមសមុទ្រ ដែលធ្វើឲ្យគាត់ភាពសប្បាយរីករាយផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T