អឺរ៉ុប៖ ខ្សែប្រយុទ្ធ Raheem Sterling ចង់ក្លាយជាកីឡាកររបស់ក្រុម Barcelona ព្រោះរូបគេចង់មានឱកាសបង្ហាញខ្លួនបានច្រើន តែទោះជាយ៉ាងណា ក្រុមគីឡូធ្ងន់របស់អេស្ប៉ាញមួយនេះ អាចមានតែលទ្ធភាពខ្ចីជើង ជាមួយនឹងជម្រើសទិញផ្ដាច់ នាចុងរដូវកាលប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ក្លិប Barcelona ចាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធចំណូលថ្មីម្នាក់ នាខែមករាខាងមុននេះ ហើយក្រុមនេះជឿជាក់ថា Sterling គឺជាជម្រើសដ៏ល្អបំផុត ខណៈពួកគេកំពុងជួបវិបត្ដិហិរញ្ញាវត្ថុ។
ទោះជាយ៉ាងណា ក្រុមរបស់លោក Ronald Koeman នឹងពិបាកក្នុងការចុះហត្ថលេខាយកកីឡាករសញ្ជាតិអង់គ្លេសរូបនេះណាស់ ដោយសារក្រុម Manchester City បានកំណត់ថ្លៃខ្លួនចំនួន៨០លានអឺរ៉ូ (ឬប្រមាណ៩៣លានដុល្លារអាមេរិក)។
គួរបញ្ជាក់ថា បច្ចុប្បន្ន Sterling ក៏បានបង្ហាញពីឆន្ទៈក្នុងចាកចេញពីទឹកដី Etihad ផងដែរ ហើយរូបគេមិនទាន់បន្ដកុងត្រាថ្មីនៅទីនេះទេ ដោយរង់ចាំស្ទាបស្ទង់មើលពីឳកាសក្នុងការបង្ហាញខ្លួនសិន៕
ប្រភព៖ besoccer